ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​៖​ ប្រទេសចិនកំពុងឆ្លេីយតបនឹងមេរោគHumanmetapneumovirus(hMPV)ខណៈ​កម្ពុជា​ ក៏ធ្លាប់រកឃេីញមេរោគនេះដែរលេីកុមារ

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ នៃក្រសួងសុខាភិបាលកម្ពុជា​ នៅព្រឹកថ្ងៃ​សៅរ៍​ទី២៨​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ប្រទេសចិនកំពុងឆ្លេីយតបនឹងមេរោគ​ Humanmetapneumovirus(hMPV) ខណៈ​ប្រទេសកម្ពុជា​យេីង​ ក៏ធ្លាប់រកឃេីញមេរោគនេះដែរលេីកុមារ។ 

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ បានបន្តថា​ ប្រទេសចិនបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគ human metapneumovirus (HMPV) ដែលបមានរោគសញ្ញាស្រដៀងទៅនឹងជំងឺផ្តាសាយធំ និង COVID-19​ ។

វេជ្ជបណ្ឌិត Chen Chih-jung នៃមន្ទីរពេទ្យ Linkou Chang Gung Memorial Hospital បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា hMPV គឺស្រដៀងទៅនឹងមេរោគផ្លូវដង្ហើម RSV (ជាមេរោគបង្កជំងឺផ្លូវដង្ហេីមដែរ) ដែលភាគច្រើនឆ្លងដល់កុមារអាយុក្រោម 2 ឆ្នាំ ខណៈដែល hMPV មាននិន្នាការឆ្លងកុមារធំ។ លោកបានពន្យល់ថា កុមារខ្លះដែលឆ្លងមេរោគអាចតម្រូវឱ្យចូលមន្ទីរពេទ្យ ប៉ុន្តែជំងឺនេះមិនសូវធ្ងន់ធ្ងរដូចជំងឺគ្រុនផ្តាសាយធំទេ ហេីយកុមារភាគច្រើនបានជាសះស្បើយឡើងវិញ។

សូមបញ្ជាក់ថា​ ក្នុងរដូវរងារនេះ​ អ្នកមានរោគផ្តាសាយ​ និងរលាកផ្លូវដង្ហេីម​ គឺភាគច្រេីនបង្កឡេីងដោយមេរោគផ្តាសាយធំ​ Influenza​ ។ 

ដេីម្បីបង្ការចម្លងមេរោគផ្តាសាយ​ និងមេរោគផ្លូវដង្ហេីមផ្សេងៗ​ សូមពាក់ម៉ាស់​ រក្សាគម្លាត​ ឧស្សាហ៏លាងដៃ​ញឹកញប់​ ចៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​រាលដាល​ ។​ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ ១១៥៕

ដោយ​៖ តារា​


ចែករំលែក៖