ព័ត៌មានទាន់ហេតុការណ៍៖

ត្រួតពិនិត្យឆែកឆេរក្មេងៗដែលប្រមូលផ្តុំគ្នាដើរលេងពេលយប់នៅកោះពេជ្រ ឃាត់ខ្លួន​ និងដកហូតបារីអេឡិចត្រូនិច (វេប) ចំនួន០៣ដើម

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់​ លោកឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញ​ នៃអធិការនគរបាលខណ្ឌចំការមន បានដឹកនាំកម្លាំងចុះ​ល្បាត​ ត្រួតពិនិត្យសភាពការណ៍ បង្ការ​ទប់ស្កាត់បទល្មេីសគ្រប់ប្រភេទ​ ជាពិសេសក្មេងទំនេីង​។ 

ជាក់ស្ដែង​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយសន្តិសុខកោះពេជ្រ នៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានធ្វើការត្រួតពិនិត្យឆែកឆេរក្មេងៗដែលប្រមូលផ្តុំគ្នាដើរលេងពេលយប់ ដោយបានដកហូតបារីអេឡិចត្រូនិច (វេប) ចំនួន០៣ដើម។ 

ក្រោយពីធ្វើការឆែកឆេរត្រួតពិនិត្យរួច កម្លាំងជំនាញបានធ្វើអប់រំណែនាំ និងឱ្យពួកគាត់បំបែកគ្នាទៅផ្ទះរៀងៗខ្លួន ដើម្បីទប់ស្កាត់កុំឱ្យកើតមានបញ្ហាផ្សេងៗ៕

ដោយ​៖ តារា​


ចែករំលែក៖