ភ្នំពេញ ៖ សមត្ថកិច្ចបាននាំខ្លួនកូនអកត្តញួម្នាក់មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញបន្ទាប់ពីរូបគេបានផឹកសុីស្រវឹងហើយរករឿងវាយកម្ទេចចានឆ្នាំងក្នុងផ្ទះថែមទាំងរកវាយឪពុកបង្កើតទៀត ។
ករណីនេះ បានកើតឡើងកាលពីម៉ោង១៤និង១០នាទី ថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៦ នៅផ្ទះលេខច៣ ផ្លូវបេតុង ភូមិសំរោងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
កូនអកត្តញូនោះ ឈ្មោះ មាន សុភ័ត្ត្រ ហៅប៉ាត ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅ ផ្ទះលេខច៣ ផ្លូវបេតុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
តាមសំដីបុរសឈ្មោះ ចឹក ថា អាយុ៥៩ឆ្នាំ ត្រូវជាឪពុកបានប្រាប់សមត្ថកិច្ចថា កូនគាត់នេះ កន្លងមកអោយតែគេផឹកស្រាចូលខ្លួនហើយ គឺមានអការដូចជាកំរោលចូលអ៊ីចឹង ហើយគាត់ក៏ធ្លាប់ត្រូវកូនអកត្តញូនេះវាយបែកក្បាល៣ទៅ៤លើកមកហើយដែរ តែដោយសារគាត់នឹកឃើញថា ជាកូន ទើបគាត់មិនប្តឹងផ្តល់អ្វីទេ ។
តាមសំដីស្ត្រី ឈ្មោះ ប្រក់ សុផល អាយុ៥៦ឆ្នាំដែលត្រូវជាម្តាយបានប្រាប់សមត្ថកិច្ចថា កូនគាត់នេះអោយតែបានផឹកសីុស្រវឹង តែងតែមករករឿងឪពុកម្តាយដោយវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះសឹងរាល់លើ ប៉ុន្តែបើមិនផឹកស្រាទេ គឺល្អ និងទៅធ្វើការងារជារធម្មតា ។
ក្រោយពីសមត្ថកិច្ចនាំខ្លួនកូនប្រុសអកត្តញួមកដល់ប៉ុស្តិ៍នគរបាលឃ្មួញ រួចឪពុកម្តាយក៏បានសំណូមពរដល់សមត្ថកិច្ចថា គ្រាន់តែអប់រំបានហើយ ដោយពួកគាត់ពុំបានប្តឹងផ្តល់អីទេ និងសុំអោយសមត្ថកិច្ចណែនាំដោយឲ្យធ្វើកិច្ចសន្យាជាលាយល័ក្ខណ៍ជាអក្សរ និងផ្តិតមេដៃថ្ងៃក្រោយផឹកសីុស្រវឹងកុំអោយ
ធ្វើអំពើដូចខាងលើទៀត បើមិនរៀងចាលទេ សូមអោយសមត្ថកិច្ចធ្វើតាមផ្លូវច្បាប់ចុះ និងបានអោយលុតជង្គង់សំពះសុំទោសឪពុកម្តាយនៅមុខសមត្ថកិច្ច ទើបឲ្យត្រឡប់ទៅផ្ទះវិញ ៕ តុង សីហា