អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ទីភ្នាក់ងារ សារព័ត៌មាន TASS របស់ រុស្ស៊ី បាន ផ្សាយ ដំណឹង នៅ ថ្ងៃទី ២៩ ខែធ្នូថា លោក Sergey Lavrov រដ្ឋមន្ត្រី ក្រសួងការបរទេស រុស្ស៊ី បាន ថ្លែង នៅ ពេលផ្តល់បទសម្ភាសន៍ ជាមួយ សារព័ត៌មាន TASS ថា ភាគី រុស្ស៊ី មិនពេញចិត្ត ចំពោះ សំណើ ស្តីពី ដំណោះ ស្រាយ បញ្ហា អ៊ុយក្រែន ដែល លើកឡើងដោយ ក្រុមការងារ របស់ លោកត្រាំ ប្រធានាធិបតី ជាប់ឆ្នោត នៃ អាមេរិក ដែល ស្នើ ថា អ៊ុយក្រែន មិនចូល អង្គការ NATO ក្នុង រយៈពេល២០ឆ្នាំខាងមុខនេះ ព្រមទាំង បញ្ជូន កង កម្លាំង រក្សា សន្តិភាព នៃ សហភាពអឺរ៉ុបនិងអង់គ្លេស ឱ្យ ទៅ ប្រចាំការ នៅ អ៊ុយក្រែន។
គេហទំព័រ «CCFR China state-controlled media » លោក Sergey Lavrov បានថ្លែងក្នុង បទសម្ភាសន៍ថា តាម ការលេច ឮ នៃ ដំណឹង ជា ច្រើន និង ខ្លឹមសារ ដែល លោក ត្រាំ ថ្លែងក្នុង ពេល ផ្តល់បទសម្ភាសន៍ ជាមួយ ទស្សនវត្ដី TIMES នា ថ្ងៃទី ១២ខែធ្នូ ឆ្នាំ២០២៤ គឺអាចមើលឃើញថា លោកត្រាំ ស្នើ ឱ្យ ” បង្កក” សកម្មភាព ប៉ះទង្គិច នៅជួរ មុខ រវាង ភាគីរុស្ស៊ីនិង អ៊ុយក្រែន ហើយ “ ប្រគល់ ទំនួលខុសត្រូវ របស់ រុស្ស៊ី ទៅឱ្យ ទ្វីប អឺរ៉ុប ” ។ លោក Sergey Lavrov បានប្រាប់ថា គិតត្រឹមពេលនេះ ភាគីរុស្ស៊ី មិនទាន់ ទទួល បាន សញ្ញា ផ្លូវការ ណាមួយ ពី ភាគី អាមេរិក ស្តីពី ដំណោះ ស្រាយ បញ្ហា អ៊ុយក្រែន នោះទេ ។ ពិតមែនតែ លោកត្រាំ មាន ឋានៈជា “ប្រធានាធិបតី ជាប់ឆ្នោត” មុនថ្ងៃទី ២០ ខែមករាឆ្នាំ២០២៥ ដែលជាថ្ងៃឡើងកាន់មុខតំណែង ក៏ប៉ុន្តែ គោលនយោបាយ ទាំងអស់ នាពេល បច្ចុប្បន្ន មានតែ លោក បៃដិន ប្រធានាធិបតី បច្ចុប្បន្ន និង រដ្ឋាភិបាល អាណត្តិ បច្ចុប្បន្ន មានសិទ្ធិ សម្រេច បាន ៕
ដោយ ៖ សិលា