ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូលបានប្រាប់អង្គភាពយើងឲ្យដឹងនៅព្រឹកថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤នេះថា ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានធ្វិសន្និសីទសារព័ត៌មានបង្ហាញមុខជាសាធារណៈនូវក្រុមក្មេងទំនើង១ក្រុមដែលបានប្រើហិង្សាកាប់បំផ្លាញម៉ូតូអ្នកដទៃបំណងយកផ្លាកលេខ។ ការឃាត់ខ្លួននេះគឺបាន៧នាក់ ក្នុងចំណោម៨នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៩និង១០នាទីយប់ នៅចំណុចហាងកាហ្វេយីហោ(520) ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនរួមមាន៖ ១.ឈ្មោះ តែម ហាក់ហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល(គ្មានសារធាតុញៀន ជាអ្នកកាប់) ។ ២.ឈ្មោះ លន់ អូននិ ហៅ លិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ៣.ឈ្មោះ ហូយ លីហួរ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្ស (គ្មានសារធាតុញៀន) ៤.ឈ្មោះ ហូយ លីហ័ង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស (គ្មានសារធាតុញៀនអ្នកគប់ដុំថ្ម) ៥.ឈ្មោះ ប៊ុនរី បូរី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស (គ្មានសារធាតុញៀនជាអ្នកកាប់) ទាំង៤នាក់នេះស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល ។ ៦.ឈ្មោះ ភាព សោភ័ណ្ឌ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គ្មានសារធាតុញៀន) ។ ៧.ឈ្មោះ អោម សុវណ្ណបញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិផ្សារអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) និងទី៨គេចខ្លួនបាត់ឈ្មោះ ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស។ ដោយឡែកជនរងគ្រោះ ឈ្មោះ ទូច ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូលបានថ្លែងថា ក្រុមក្មេងទំនើងខាងលើនេះរហស្សនាម«ធីមផ្ទះយាយ»មានគ្នា៨នាក់ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ប៉ុន្តែកាប់មិនបានក៏បានកាប់បំផ្លាញម៉ូតូនៅចំណុចហាងកាហ្វេនោះ ក្នុងបំណងយកផ្លាកលេខម៉ូតូ ដោយចោទប្រកាន់ទាំងស្រពេចស្រពឹលថា ជនរងគ្រោះជាបក្សពួករបស់ក្រុមម្ខាងទៀតដែលប្រុងវាយពួកខ្លួន ។ ក្រោយកាប់រួចក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនទៅផ្ទះរៀងៗខ្លួន។ បន្ទាប់មកជនរងគ្រោះបានចេញមកវិញមើលម៉ូតូឃើញខូចខាតក៏បានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល ឲ្យជួយធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បាន៧នាក់ និងម្នាក់ទៀតកំពុងគេចខ្លួននៅឡើយ ហើយមិនថាតែក្មេងទំនើងនោះទេ ចាស់ទំនើងក៏ឃាត់ដែរឲ្យតែអុកឡុកបង្កបញ្ហាក្នុងសង្គម ។
លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ បានថ្លែងបន្តទៀតថា ក្រោយពីការបង្រ្កាបបាន ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកក៏បានដឹកនាំមន្រ្តីក្រោមឱវាទធ្វើសន្និសីទបង្ហាញមុខក្រុមក្មេងទំនើងខាងលើជាសាធារណៈ ដើម្បីឲ្យសាធារណជនបានដឹង ជាពិសេសក្រុមយុវជនដែលមានបំណងប្រមូលផ្ដុំបង្កើតជាក្រុម ជាបក្សពួកក្នុងអំពើទុច្ចរិតត្រូវតែដកថយបោះបង់ចោលភ្លាម ខិតខំរៀនសូត្រ កែខ្លួនឲ្យក្លាយជាមនុស្សល្អ ហើយអាណាព្យាបាលត្រូវតែអប់រំកូនចៅឲ្យដើរផ្លូវល្អ ព្រោះដើម្បីអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ជាពិសេសអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ឲ្យលុបបំបាត់ឲ្យអស់ក្មេងទំនើងនៅទូទាំងប្រទេសនោះ នគរបាលខណ្ឌកំបូលត្រូវតែបង្រ្កាបមិនលើកលែងឬ យោគយល់ឡើយ ។
លោកអធិការបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានបង្ក្រាបក្រុមក្មេងទំនើងបានចំនួន ០៨លើក ឃាត់ខ្លួនមនុស្សចំនួន៤៦នាក់(ស្រី ០៤នាក់) ក្នុងនោះមានសារធាតុញៀន ចំនួន ០៩នាក់ ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១(ម១) ចំនួន១៩នាក់ ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែរាជធានីភ្នំពេញ(PJ) ចំនួន ១៤នាក់, មណ្ឌលយុវនីតិសម្បទា ចំនួន ០២នាក់(ស្រី ចំនួន ០១នាក់) និងដោះលែងចំនួន០៤នាក់ ( ស្រី ចំនួន ០៣នាក់ និងអាយុ១៣ឆ្នាំ០១នាក់) និងសេសសល់ ចំនួន ២៦នាក់(ស្រី ០០នាក់) ក្នុងនោះ រួមមាន៖ (០៧នាក់ សេសសល់ ០១នាក់) កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ។ ១.ករីណ ហិង្សាដោយចេតនា(ប្រើដៃវាយ) នៅចំណុចដីវាល ផ្លូវលំ ភូមិព្រៃកី សង្កាត់ភ្លើងឆេះនរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៥ និង ១៥នាទី។ ឃាត់ខ្លួន មនុស្សបាន ចំនួន ០៥នាក់ (ស្រី ០៤នាក់)។
២.ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួសធ្ងន់) នៅចំណុចលើសួនច្បារបុរីពិភពថ្មីកំបូល១ ផ្លូវបេតុង ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២២ និង ៣០នាទីឃាត់ខ្លួន មនុស្សបាន ចំនួន ០២នាក់ ។
៣. ករណី លួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហិង្សា(ប្រើដាវសាំមុរ៉ៃ កាប់ និងដុំថ្មគប់ យក ផ្លាកលេខម៉ូតូ) នៅចំណុចមុខហាងកាហ្វេ ផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៣ និង ៣០នាទី។ ឃាត់ខ្លួនមនុស្ស បានចំនួន ០៨នាក់(ជាក្រុម MT (ប្លុកតាន់) និងក្រុមផ្ទះភូមិ) (១០-០៦-២៤) ភាគច្រើនជាសិស្សសាលាត្រពាំងសាលា
៤. ករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃកាប់បណ្តាលឲ្យរបួស) នៅចំណុច បុរីពិភពថ្មីផ្លូវជាតិលេខ៣ គម្រោងទី៣ មុខផ្ទះលេខ០១ ផ្លូវលេខ២៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌ កំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤ និង ០០នាទី។ ឃាត់ ខ្លួនមនុស្ស បានចំនួន ០៧នាក់ (១១-០៦-២៤) ភាគច្រើនជាសិស្សសាលាសាលាពងទឹក
៥.ករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃកាប់ លើម៉ូតូរបស់គេបណ្តាលឲ្យ ដាច់កន្ទុយម៉ូតូ មានជាប់ផ្លាកលេខ) នៅចំណុចមុខហាងកាហ្វេ យីហោ SPកាហ្វេដូង ក្នុងបុរី ស៊ូ ឈីវ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៥ និង ១០នាទី។ ឃាត់ខ្លួនមនុស្ស បានចំនួន ០៦នាក់ (ជាក្រុម TM (ធូបមូស) (១១-០៦-២៤) ភាគច្រើនជាសិស្សសាលាជម្លង់ម្លូ។
៦.ករណី កាន់កាប់ដោយគ្មានការអនុញ្ញាត (ដាក់ដារកែច្នៃតាមខ្លួន និងដាក់សៀតក្រោមពួក) នៅចំណុចតាម ផ្លូវបេតុង ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០១ និង ៣០នាទី រំលងអធ្រាត្រ ។ឃាត់ខ្លួនមនុស្ស បានចំនួន ០៩នាក់(ក្រុមTT Smal តាំងតោតូច ចំនួន ០៤នាក់ នឹងក្រុមBT ZIN សារីណាលេង បាន ចំនួន ០៩នាក់) (២០-០៦-២៤)។
៧.ករណី ធ្វើឲ្យខូចខាតដោយចេតនា (ប្រើកែវជប់ខ្យល់គប់កញ្ចក់ឡានបណ្តាលឲ្យប្រេះបែក) ចំណុចតាម ផ្លូវបេតុង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៥ និង ៣០នាទី។ ឃាត់ខ្លួនមនុស្ស បានចំនួន ០២នាក់(២១-០៦-២៤)។
ចាប់តាំងពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានបង្ក្រាបក្រុមក្មេងទំនើង បានចំនួន ០៨លើក មឌុច៨ ខែធ្នូន ន២៦នាក់(ស្រី ០៤នាក់) ក្នុងនោះមានសារធាតុ ញៀន ចំនួន ០៩នាក់ ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១(ម១) ០២នាក់(ស្រី ចំនួន ០១នាក់) និងដោះលែង ចំនួន ០៤នាក់(ស្រី ចំនួន ០៣នាក់ និងអាយុ ១៣ឆ្នាំ ០១នាក់) ចំនួន ៤០នាក់, មណ្ឌលយុវនីតិសម្បទា ចំនួន និងសេសសល់ ចំនួន ២៦នាក់(ស្រី ០០នាក់) ក្នុងនោះរួមមាន៖ (០៧នាក់ សេសសល់ ០១នាក់) កំពុងឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ៕
ដោយ៖ ចន្ទ លីហ្សា