ព័ត៌មានទាន់ហេតុការណ៍៖

ដេកមួយភាំងរថយន្តកង់តឺន័រេចង្កូតធ្លាក់ចូលស្ពានប្រសូត្រ សំណាងមិនគ្រោះថ្នាក់ដល់ផ្ទះអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តកង់តឺន័មួយគ្រឿងបានក្រឡាប់ធ្លាក់លើស្ពានប្រសូត្របណ្ដាលឲ្យបាក់រនាំងបង្កាន់ដៃស្ពាន១៦កង់ ស្មើរ១៦ម៉ែត្រ បង្កឲ្យមានការភ្ញាក់ ផ្អើលទាំងកណ្ដាលយប់ តែមិនបានបុកផ្ទះប្រជាពលដ្ឋនោះទេ ដោយគ្រាន់តែរងរបួសអ្នកបើករថយន្តរងរបួសស្រាលប៉ុណ្ណោះ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់នេះ បានកើតឡើងថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៦ វេលាម៉ោង០០និង៣៩នាទីរំលងអធ្រាត្រ នៅចំណុចស្ពានប្រសូត្រ ស្ថិតនៅភូមិ ប្រសូត្រ1 ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានអោយដឹងថា ចំពោះរថយន្តកុងតឺន័រ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស ក្រុមហ៊ុន ទីកូ បើកបរដោយឈ្មោះ ប៉ុល សាវិន ភេទ ប្រុស អាយុ 25ឆ្នាំ មុខរបរ អ្នកបើកបរ រស់នៅភូមិ កោះវៀន ឃុំ កណ្តោលដុំ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ។ រីឯទូកង់តឺន័រដែលធ្លាក់ចូលទឹក មានផ្ទុកកំណាត់ជាច្រើនដុំមួយចំនួនខ្លះត្រូវលិចខូចខាតផងដែរ។

តាមសាក្សីបានឲ្យដឹងថា មុនដំបូងមានរថយន្តកុងតឺន័រមួយគ្រឿងបានធ្វើដំណើរលើកំណាត់ផ្លូវជាត់លេខ១ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ហើយមកដល់ស្ពានប្រសូត្រ ស្រាប់តែរេចង្កូតមកខាងស្តាំដៃបណ្ដាលឲ្យក្រឡាប់ធ្លាក់ចូលទឹកតែម្ដង ។

ក្រោយមក មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាន្តលង់លក់ ស្រែកស្ទើរលស់ព្រលឹងគ្រប់ៗគ្នា និងរាយការណ៍មកសមត្ថកិច្ចនាំគ្នាជួយអន្តរាគមន៍ និងប្រវេប្រវ៉ាទាញបុរសអ្នកបើករថយន្តចេញពីកាប៊ីនខាងមុខទាំងឈ្លក់ទឹករងរបួសស្រាល ។

បើតាមអ្នកបើករថយន្តប្រាប់សមត្ថកិច្ចថា មកពីខ្លួនងងុយដេកពេក ដោយលក់មួយភាំង ក៏ជួបរឿងយ៉ាងនេះតែម្តង  ។

រហូតមកដល់វេលាម៉ោង១រសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ រថយន្តខាងលើកំពុងត្រូវបានរថយន្តស្ទួចរបស់មន្ទីសាធារណការខេត្តនៅឡើយ ៕ យឹម សុថាន

aes (3) aes aes (1) aes (2)


ចែករំលែក៖