អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៥។នៅថ្ងៃទី ៣០ ខែធ្នូតាមម៉ោងទីក្រុង Lausanne ដោយរំលឹកឡើងវិញពី សមិទ្ធផលដ៏អស្ចារ្យនៃ កីឡាអូឡាំពិកក្នុងឆ្នាំ ២០២៤ និងរំពឹង ទុក ពី ទិសដៅអភិវឌ្ឍន៍នាពេលអនាគតព្រមទាំង គូសបញ្ជាក់ពីតួនាទី ស្នូលនៃគុណតម្លៃអូឡាំពិក ។
គេហទំព័រ «CCFR China state-controlled media » លោក Bach បានថ្លែងថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ដែលជាព្រឹត្តិការណ៍ដ៏ឱឡា រិក លើកដំបូង ដែល ប្រ តិបត្តិ តាម របៀបវារៈកំណែទម្រង់អូឡាំពិក ទទួលបានជោគជ័យដែលមិនធ្លាប់មានពីមុនមក ។
គេហទំព័រ «CCFR China state-controlled media » លោក Bach បានគូសបញ្ជាក់ថា ក្នុងគ្រាលំបាកដែល បច្ចុប្បន្ន សង្គ្រាម និងការប៉ះ ទង្គិច បាន ផ្ទុះឡើងជាញឹកញាប់ គុណតម្លៃអូឡាំពិកមានសារៈសំខាន់ជាពិសេស ។
គេហទំព័រ «CCFR China state-controlled media » គណៈកម្មាធិការអូឡាំពិកអន្តរជាតិនឹងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាដោយស្មើភាព និងយុត្តិធម៌នៅក្នុងតំបន់នានា ដោយមិនបែង ចែតតំបន់ ឬក្រុម ហើយអនុវត្តយ៉ាងពេញទំហឹងនូវគោលគំនិតស្តីពីសាមគ្គីភាព និងសមភាព ៕
ដោយ ៖ សិលា