ភ្នំពេញ ៖ សារជូនពរ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងមូល ជាទីស្រលាញ់យ៉ាងជ្រាលជ្រៅ !
ក្នុងឱកាសឆ្លងឆ្នាំ២០២៤ និងអបអរសាទរឆ្នាំ២០២៥ ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវការកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហាន ឆន្ទៈ មោះមុតរបស់យោធិននៃកងរាជអាវុធហត្ថទាំងអស់ ដែលបាននិងកំពុងធ្វើពលិកម្មយ៉ាងធំធេង ចូលរួមចំណែកការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម ធ្វើឱ្យប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តអនុវត្តកម្មវិធីនយោបាយ, គោលនយោ បាយ, យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងវិធានការនានា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយចីរភាព និងបរិយាបន្ន។
រយៈពេល១ឆ្នាំ កន្លងទៅនេះ កងរាជអាវុធហត្ថទូទាំងប្រទេស បានខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយកម្លាំងចិត្ត ទទួលខុសត្រូវខ្ពស់ ហ៊ានលះបង់គ្រប់បែបយ៉ាង ពុះពារគ្រប់ឧបសគ្គ ចូល រួមយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ច, ធ្វើកំណែទម្រង់ និងកសាងអង្គភាព, ជាពិសេស បានរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ បទល្មើសធនធានធម្មជាតិ សហការពង្រឹងការអនុវត្តច្បាប់ ជួយសង្គ្រោះគ្រោះមហន្តរាយ និង ជួយកិច្ចការងារសង្គមថែមទៀតផង។ ស្នាដៃនិងសមិទ្ធផលទាំងនេះ បានធ្វើឱ្យសាធារណជន ជាតិ នអន្តរជាតិ មាទំនុកចិត្ត ជឿជាក់កាន់តែខ្លាំងមកលើកងរាជអាវុធហត្ថយើង។
ឆ្នាំថ្មីនេះ ខ្ញុំជឿជាក់និងសង្ឃឹមថា យើងទាំងអស់គ្នាដែលជាមហាគ្រួសារកងរាជអាវុធហត្ថ នឹងបន្តខិតខំយកចិត្តទុកដាក់ រូបរួមមហាសាមគ្គីឯកភាពជាធ្លុងមួយ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការបម្រើ ការពារប្រជាជន និងប្រទេសជាតិ ជាមួយនឹងការគោរពដាច់ខាតនូវបទបញ្ជារបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ជាពិសេសការដឹកនាំដ៏ខ្ពង់ ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។
ក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថគ្រប់រូប និងសូមផ្តាំផ្ញើរនូវការសួរសុខទុក្ខ ព្រមទាំងថ្លែង អំណរគុណជូនចំពោះក្រុមគ្រួសាររបស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលតែងតែផ្តល់ នូវការលើកទឹកចិត្ត គាំទ្រដល់កងរាជអាវុធហត្ថ ធ្វើឱ្យកងរាជអាវុធហត្ថសម្រេចជោគជ័យនូវ ស្នាដៃនិងសមិទ្ធផលជាទីមោទនៈ។
ជាថ្មីម្តងទៀត ឱកាសដ៏បវរមហាប្រសើរនេះ ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស និងខ្លួនខ្ញុំផ្ទាល់ សូមជូនពរសិរីសួស្ដីឆ្នាំថ្មីដល់យោធិននៃកងរាជអាវុធហត្ថទាំងអស់ សូម ប្រកបដោយសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និង សូមជូនពរដល់និវត្តន៍ជន ក្រុមគ្រួសារនៃយុទ្ធជនពលី មរណៈ អ្នកជំងឺ របួសដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ នៅផ្ទះក្តី ឱ្យបានឆាប់ជាសះស្បើយនិងជួបតែវិបុលសុខ សុភមង្គល ព្រម ទាំងទទួលបាននូវពុទ្ធពរ និងពរទាំងឡាយគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបី ឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា