ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​ ដែលមកលេងកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល មានចំនួន​ ៣៥៣.៨២៣នាក់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាលខេត្តព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០១​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ចំនួន​ភ្ញៀវទេសចរ​ជាតិ​ និងអន្តរជាតិ​ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួនសរុប៣៥៣.៨២៣នាក់។ 

រដ្ឋបាលខេត្តព្រះសីហនុ​ បានគូសបញ្ជាក់ថា​ ក្នុងនោះមានភ្ញៀវជាតិ ៣៤៩.៨១០នាក់ និងភ្ញៀវបរទេស៤.០១៣នាក់។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត​ ក៏សូមប្រសិទ្ធពរជ័យ សិរីមង្គល​ ក្នុងឆ្នាំថ្មី ឆ្នាំសកល ២០២៥! ជូនចំពោះមន្ត្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងអស់ សូមទទួលបានសេចក្តីសុខ សុភមង្គល​ និងសូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ​៖ តារា​


ចែករំលែក៖