ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបថត ជួបជុំគ្រួសារនៅថ្ងៃឆ្លងឆ្នាំសកល ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បង្ហាញរូបថត ជួបជុំគ្រួសារនៅថ្ងៃឆ្លងឆ្នាំសកល ២០២៥ ខណៈសម្ដេចបញ្ជាក់ថា ការជួបជុំកូនចៅឆ្នាំនេះច្រើនជាងឆ្នាំមុនៗ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសរសេរថា ឆ្លងឆ្នាំ២០២៤ ចូលឆ្នាំ២០២៥នេះ ជួបជុំកូន និងចៅច្រើនជាងឆ្នាំមុនៗ។ 

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្តថា ៖ កូនបង្កើត ៥/៥ កូនប្រសារ ៥/៥ ឬ១០/១០ សម្រាប់ចចំនួន ២១/២២ អវត្តមានតែចៅស្រីច្បង ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រីករាយ និងសូមស្វាគមន៍ឆ្នាំសកល ២០២៥ 

សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេស នាឱកាសចូលឆ្នាំសកល ២០២៥ នេះ ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលគ្រប់ក្រុមគ្រួសារ និងពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ នៅបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖