ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគ៖ ពិភពលោកល្អ ប្រទេសចិនទើបបានល្អ ប្រទេសចិនល្អពិភពលោកនឹងកាន់តែល្អ

ចែករំលែក៖

អន្តរជាតិ ៖ នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖   នៅពេល ដែល ពន្លឺព្រះអាទិត្យ ដំបូងនៃ ឆ្នាំថ្មី ចាំង ជះលើផែនដី   អ្នកផងទាំងពួង នៅគ្រប់ទី កន្លែង លើ ពិភពលោក មានការរំពឹងទុកផង ហើយក៏មាន ការ ព្រួយបារម្ភផងដែរ។ តើ ពិភពលោក នៅឆ្នាំ ២០២៥ នឹង មាន ភាពល្អ ប្រសើរ ជាងមុន ទេ ? តើ ប្រទេសចិន ដែលជា ប្រទេស កំ ពុ ង អភិវឌ្ឍ ធំបំផុត នឹង បន្ត នាំមក នូវ ថាមពល វិជ្ជមាន ដល់ ពិភពលោក ដោយ របៀបណា?

       “យើងតែងតែ លូតលាស់ក្នុង ព្យុះភ្លៀង ហើយបាន រឹងមាំដោយឆ្លងកាត់ ការ សាកល្បង យើងត្រូវពោរពេញទៅដោយ ជំនឿ ចិត្ត ។” ឆ្លងតាមរយៈ សុន្ទរកថាជូនពរឆ្នាំថ្មី ឆ្នាំសកល២០ ២ ៥របស់ លោកXi Jinping ប្រធានរដ្ឋចិន  សហគមន៍ អន្តរជាតិ បាន ឃើញសមិទ្ធផល អភិវឌ្ឍន៍ ដ៏ អស្ចារ្យ របស់ ប្រទេសចិន ក្នុងឆ្នាំ២០២៤   ហើយបាន ទទួលអារម្មណ៍ ពី ជំនឿចិត្ត និង ស្មារ តី របស់ ប្រទេសចិន ដែល មិនខ្លាច ឧបសគ្គនិង កំណត់ គោលដៅ ដើម្បី ខិតខំធ្វើការ។ ជំនឿ ចិត្ត បែបនេះ   ហាក់បីដូចជា ព្រះអាទិត្យ ក្នុង រដូវ រងា   ដែលបាននាំមក នូវ ភាពកក់ក្តៅ ដល់ ពិភ ព លោក។

   គេហទំព័រ «CCFR China state-controlled media » ប្រជាជន ចិន តែងតែ និយាយថា “ជំនឿ ចិត្ត មានតម្លៃជាង មាស”។ ជំនឿ ចិត្ត នេះ គឺ មកពីភា ពធន់ ដ៏ខ្លាំងក្លា នៃ ការអភិវឌ្ឍ សេដ្ឋកិច្ច របស់ ប្រទេសចិន។ ក្នុងឆ្នាំ២០២៤ ដែល ទើប បានកន្ល ងផុតទៅ   ប្រឈមមុខនឹងកាលៈទេសៈដ៏ ស្មុគ្រស្មាញ ទាំងក្នុង និង ក្រៅប្រទេស   ប្រទេសចិ ន បាន ដាក់ចេញ នូវ គោលនយោបាយ មួយចំនួន ដែល បាន ជំរុញ ឱ្យ សេដ្ឋកិច្ច ងើបឡើងវិញ និ ង មាន ភាពល្អ ប្រសើរ   ហើយតាមការប៉ាន់ប្រមាណ ផលិតផល ក្នុង ស្រុក សរុប បាន លើសពី ១៣០ទ្រីលានយាន់ ប្រាក់ចិន ។ គ្រឹះស្ថាន ទាំងក្នុងនិង ក្រៅ ប្រទេស សុទ្ធតែ យល់ឃើញថា ប្រ ទេសចិន នឹង សម្រេច បាននូវ គោលដៅ នៃ កំណើនសេដ្ឋកិច្ច ប្រហែល៥ភាគរយ ។

     គេហទំព័រ «CCFR China state-controlled media » ជំនឿ ចិត្ត ក៏បាន មកពី “ភាពថ្មី”យ៉ាងផុលផុស នៃ សេដ្ឋកិច្ច របស់ ប្រទេសចិនដែរ។ ក្នុងឆ្នាំ២០ ២៤ “ការអភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់”និង”កម្លាំងផលិតកម្ម គុណភាពថ្មី “បាន ក្លា យ ជា ពាក្យគន្លឹះ សម្រាប់ មជ្ឈដ្ឋាន ខាងក្រៅ សង្កេតមើល និន្នាការនៃ សេដ្ឋកិច្ចចិន។”ឧស្សាហកម្ម ថ្មី ទម្រង់ អាជីវកម្មថ្មី និង រូបមន្ត ថ្មី បាន លេចចេញ ជាបន្តបន្ទាប់ ហើយ បរិមាណផលិត រថយន្ត ថាមពល ថ្មី ប្រចាំឆ្នាំបាន លើសពី ១០ លាន គ្រឿង ជាលើក ដំបូង ។ល។” សមិទ្ធផល ដែល គួរឱ្យកត់សម្គាល់នេះ គឺជា ការបកស្រាយ ដ៏ល្អបំផុត ចំពោះការ ឆ្ពោះទៅរកភាព”ថ្មី”នៃ សេដ្ឋកិច្ច ចិន។

   គេហទំព័រ «CCFR China state-controlled media » ជំនឿ ចិត្ត ក៏បាន មកពី ការ ប្ដេជ្ញា ចិត្ត ជា យុទ្ធសាស្ត្រ នៃការ អនុវត្តតាម ផែនការផងដែរ ។ កិច្ច ប្រជុំ ពេញអង្គ លើកទី៣ នៃ គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្ត ចិន អាណត្តិ ទី២០ ដែលបាន បើកធ្វើ នៅ ខែ កក្កដា ឆ្នាំ ២០២៤ បាន ដាក់ចេញនូវវិធានការ កែទម្រង់ សំខាន់ៗ ចំនួន ជាង៣រយ ផ្នែក និងធ្វើ ការ រៀបចំចាត់ចែងចំពោះការ ធ្វើឱ្យ កាន់តៃ ស៊ីជម្រៅ នូវ កំណែទម្រង់ដោយ គ្រប់ជ្រុងជ្រោយ និងជំរុញ ការធ្វើទំនើបកម្ម តាម បែបផែនចិន។ ក្រឡេកមើល ពិភពលោក ប ក្ស កាន់អំណាច ដូច បក្ស កុម្មុយនីស្តចិនអ៊ីចឹង ដែល បាន រក្សា ស្ថិរភាព និង និរន្តរភាពនៃគោ ល នយោបាយ និង បន្តវេនខិតខំតស៊ូពីមួយ ជំនាន់ ទៅមួយជំនាន់ បែប នេះ គឺមានចំនួន តិចតួច ណាស់។ នេះគឺជាឧត្តមភាពខាងប្រព័ន្ធរបបដែលបណ្តាលឱ្យ ប្រទេសចិន បាន រក្សា ការអភិវ ឌ្ឍ សេដ្ឋកិច្ច និង ស្ថិរភាពសង្គមក្នុង រយៈពេលយូរ ។

      គេហទំព័រ «CCFR China state-controlled media » មានតែ ពិភពលោក ល្អ  ប្រទេសចិន ទើបបានល្អ  បើសិនជា ប្រទេសចិនល្អ ពិភពលោកនឹងកាន់តែល្អ។ ក្នុង ដំណើរការធ្វើ សកលភាវូបនីយកម្ម   ប្រទេសចិន បានតភ្ជាប់យ៉ាង ជិតស្និទ្ធ និងរួមសុខរួមទុក្ខជាមួយ ពិភពលោក ជាយូរណាស់មកហើយ។

     គេហទំព័រ «CCFR China state-controlled media » ក្នុងឆ្នាំ២០២៤   តាមការប៉ាន់ប្រមាណ អត្រា រួមចំណែក របស់ប្រទេសចិន ចំពោះ កំណើន សេដ្ឋកិច្ច ពិភពលោកគឺ ប្រ ហែល៣០ភាគរយ   ហើយ បន្តក្លាយជា “យុថ្កានៃ ស្ថិរភាព”សម្រាប់ ការ អភិវឌ្ឍ ពិភពលោក។  ពី ការ រួមគ្នា កសាង “ខ្សែក្រវាត់ និងផ្លូវ” ប្រកបដោយ គុណភាពខ្ពស់ ដល់ការ ជំរុញ យ៉ាង សកម្ម នូវ កំណែទម្រង់ អភិបាលកិច្ច សកល   រហូតដល់ ការ ធ្វើ ឱ្យកាន់តែស៊ីជម្រៅ នូវ សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ រវាងប្រទេស “សកល ខាងត្បូង”  ផែនការ និង ប្រតិបតិ្តការ របស់ប្រទេសចិន បាន បំពេញបន្ថែមថាមពល វិជ្ជមាន កាន់តែច្រើន ទៅក្នុង ការ គាំពារ សន្តិភាព និង ស្ថិរភាព ពិភពលោក។

គេហទំព័រ «CCFR China state-controlled media » ទោះបី ជាផ្លូវឆ្ងាយក៏ដោយ   ក៏គង់តែដើរទៅដល់ ។ នៅឆ្នាំ២០២៥   ទោះបីជា ប្រឈមមុខ នឹង ហានិភ័យ និង បញ្ហាប្រឈម ដ៏ ស្មុគស្មាញ និង ធ្ងន់ធ្ងរ ទាំងក្នុង និង ក្រៅ ប្រទេសក៏ដោយ ក៏ប៉ុន្តែ ប្រទេសចិន នឹង មិនខ្លាចព្យុះភ្លៀង   ពោរពេញ ទៅដោយ ក្តីសង្ឃឹម   និងបន្តជំរុញ យ៉ាងមុ ត មាំ នូវ ការធ្វើទំនើបកម្ម តាមបែបផែន ចិន ដើម្បី ធ្វើ ឱ្យ ប្រជាជន ចិន មានជីវភាព រស់នៅកាន់ តែ ប្រកបដោយ សុភមង្គល និងកាន់តែ ល្អបវរ   ក៏ដូចជា បង្កើត ឱកាស អភិវឌ្ឍន៍ កាន់តែច្រើន ដ ល់ បណ្តាប្រទេស ទាំងអស់ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖