ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ បានកើតឡើងចំនួន ៦លើក បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៤នាក់ ដោយសារការបើកបរល្មើសល្បឿនកំណត់ និងមិនគោរពសិទ្ធិអ្នកដទៃ។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៦លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី ១នាក់), រងរបួសសរុប ៤នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ៣នាក់ (ស្រី ០នាក់) រងរបួសស្រាល ១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៤នាក់ (យប់ ៤នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ៦នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់) និងមិនគោរពសិទ្ធិ ២លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់) ៕
ដោយ៖ តារា