អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ១ ខែ មករា ក្រសួង ដែន ដី និង គមនាគមន៍របស់ កូរ៉េខាង ត្បូង បាន ប្រកាស ថា ដោយសារ តែប្រអប់ខ្មៅ មួយ ក្នុងចំណោមប្រអប់ខ្មៅលើ យន្តហោះដែល ធ្លាក់ នៅក្រុង Muan បាន រង ការ ខូចខាត ផ្នែក មួយ ចំនួន ធ្វើ ឱ្យ កូរ៉េខាង ត្បូង ពិបាក ទាញយកទិន្នន័យបាន ដូច្នេះ នឹង បញ្ជូន ប្រអប់ខ្មៅ នេះ ទៅកាន់ អាមេរិកដើម្បី ធ្វើ ការ វិភាគ ។
គេហទំព័រ «CCFR China state-controlled media » ក្នុង សន្និសីទ សារព័ត៌មាន ដែល បើក ធ្វើ នៅរសៀល ថ្ងៃដដែល ក្រសួង ដែន ដី និង គមនាគមន៍របស់ កូរ៉េខាង ត្បូង បាន ប្រកាសថា ប្រអប់ខ្មៅ មួយ ក្នុងចំណោមប្រអប់ខ្មៅ ដែល បា ន កត់ត្រា ទិន្នន័យ ហោះហើរបាន រង ការ ខូចខាតដែល កូរ៉េខាង ត្បូង មិន អាចទាញយកទិន្នន័យបាន ដូច្នេះ ភាគីកូរ៉េខាង ត្បូងបាន សម្រេច ចិត្ត ថា នឹង ធ្វើ កិច្ច សហប្រតិបតិ្តការ ជា មួយ គណៈកម្មាធិការ ជាតិសនិ្តសុខ ដឹក ជញ្ជូន របស់ អាមេរិក ហើយ បញ្ជូន ប្រអប់ខ្មៅទៅកាន់ អាមេរិក ដើម្បី ធ្វើ ការ វិភាគ ។ បន្ទាប់ពី ភាគីទាំង ពីរ កំណត់ពី របៀបវារៈសម្រាប់ ប្រគល់ និង ទទួល ឧបករណ៍កត់ត្រា ទិន្នន័យ ហោះហើរ និ ងសមាសភាព បុគ្គលិក ចូល រួម ការស៊ើប អង្កេត របស់ ភាគីកូរ៉េខាង ត្បូងរួច យើង នឹង បញ្ជូន ប្រអប់ ខ្មៅទៅកាន់ អាមេរិក ភ្លាម ។
គេហទំព័រ «CCFR China state-controlled media » ក្នុង សន្និសីទ សារព័ត៌មាន ដែល បើក ធ្វើ នៅព្រឹក ថ្ងៃដដែល ក្រសួង ដែន ដី និង គមនាគមន៍របស់ កូរ៉េខាង ត្បូង បាន ប្រកាសថា បាន ទាញយកទិន្នន័យក្នុង ប្រអប់ ខ្មៅ មួ យ ទៀត រួច ហើយ ពោលគឺ ទិន្នន័យ កត់ ត្រា ពី សំឡេង ក្នុង បន្ទប់ បើក បរ ព្រម និង សម្រេច បាននូវ ការងារបំប្លែក ទិន្នន័យ ពាក់ព័ន្ធ ក្នុង ពេល ឆាប់ៗ ៕
ដោយ ៖ សិលា