ភ្នំពេញ ៖ ក្រុមហ៊ុនស្នាដៃនារីខ្មែរសាឡនត្រេឌីង ឯក. សិទ្ធនាំចូលនិងចែកចាយផ្តាច់មុខ ផលិតផលគ្រឿងសំអាង ម៉ាក ” Karseell “និង “Tophaneda” នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៃការប្រកាសជាផ្លូវការសិទ្ធនាំចូលនិងចែកចាយផ្តាច់មុខ ផលិតផលគ្រឿងសំអាង ម៉ាក ” Karseell “និង “Tophaneda” របស់ក្រុមហ៊ុនស្នាដៃនារីខ្មែរសាឡនត្រេឌីង ឯក. នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទៅលើគ្រឿងសម្អាង ម៉ាក “Karseell” និង “Tophaneda” ។អាស្រ័យហេតុនេះ ក្រុមហ៊ុន ស្នាដៃនារីខ្មែរសាឡនត្រែឌីង ឯក. សូមរក្សាសិទ្ធិចាត់ការតាមនិតិវិធីច្បាប់ ចំពោះក្រុមហ៊ុន ឬ បុគ្គលទាំងឡាយណាដែលបានបំពានសិទ្ធិនាំចូល ចែកចាយនិងចាត់ចែង នូវផលិតផល ម៉ាក”Karseell” និង “Tophaneda” របស់ក្រុមហ៊ុន ស្នាដៃនារីខ្មែរសាឡនត្រេឌីង ឯ.ក ស្របតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម លេខ ៤២៧០ ព. ណ.កសប ។ គ្រប់អតិថិជន ចង់ជាវ អាចទំនាក់ទំនងពត៌មាន 081666468ព្រោះជាប្រភេទផលិតផលស្តង់ដារ ប្រកបដោយគុណភាព ឈានមុខនៅកម្ពុជា ។
សូមបញ្ជាក់ថា ៖ ក្រសួងពាណិជ្ជកម្មឯកភាពកត់ត្រាទទួល ស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលគ្រឿងសម្អាង សាប៊ូកក់សក់ ថ្នាំលាបសក់ ឡេលាបសក់ និងថ្នាំលាបក្រចក ពាក់ម៉ាកខាងលើ របស់ក្រុមហ៊ុន ស្នាដៃនារីខ្មែរ សាឡន ត្រេឌីង ឯ.ក ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានពី ក្រុមហ៊ុន GUANGZHOU CHINCHY COSMETICS CO., LTD. ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់ មុខដែលក្រសួងបានតម្កល់ទុករួចហើយ៕