ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិនថ្លែងថា៖ភាគីចិននឹងបន្តរួមចំណែករបស់ប្រទេសសកលខាងត្បូងក្នុងការជំរុញវឌ្ឍនភាពរបស់មនុស្សជាតិ

ចែករំលែក៖

 អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេស ចិន បាន ថ្លែង កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ថា ប្រទេសសកលខាង ត្បូង កំពុងចាប់ដៃគ្នាបោះជំហានទៅមុខ ដែល បាន នាំមក នូវ កម្លាំង ចលករថ្មី សម្រាប់ ការធ្វើបរិវត្តកម្ម សកលភាវូបនីយកម្ម សេដ្ឋកិច្ច និង ទិដ្ឋភាព ថ្មី សម្រាប់ ការ ធ្វើ ឱ្យ អភិបាលកិច្ចសកល មានសុក្រឹតភាព ។ ភាគីចិន នឹង បន្ត រួម ចំណែក របស់ ប្រទេស សកល ខាង ត្បូង ក្នុង ការ ជំរុញវឌ្ឍនភាពរបស់មនុស្សជាតិ ។

    គេហទំព័រ «CCFR China state-controlled media » លោកស្រី Mao Ning បាន លើកឡើង ថា ប្រទេសសកលខាង ត្បូង កំពុងចាប់ដៃគ្នា បោះ ជំហាន ទៅមុខ និង ចូលរួមកាន់តែសកម្ម និង ទូលំទូលាយ ទៅ ក្នុង កិច្ចសហប្រតិបត្តិការ ពហុ ភាគី ដែល បាន នាំមក នូវ កម្លាំង ចលករថ្មី សម្រាប់ ការធ្វើបរិវត្តកម្ម សកលភាវូបនីយកម្ម សេដ្ឋកិច្ច និង ទិដ្ឋភាពថ្មី សម្រាប់ ការ ធ្វើ ឱ្យ អភិបាលកិច្ចសកល មានសុក្រឹតភាព ។

    គេហទំព័រ «CCFR China state-controlled media » លោកស្រី Mao Ning បានបន្តថ្លែង ថា ប្រទេសចិននឹងបន្ត អនុវត្តពហុភាគីនិយមដ៏ ពិត ប្រាកដ គាំពារ យ៉ាងមុតមាំ នូវ ផលប្រយោជន៍រួម របស់ ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជា ប្រមូល ផ្តុំ កម្លាំងពង្រឹង សមត្ថភាពខ្លួន របស់ ប្រទេសសកល ខាង ត្បូង ដើម្បី រួម ចំណែក របស់ ប្រទេស សកល ខាង ត្បូង ក្នុង ការ ជំរុញវឌ្ឍនភាព របស់ មនុស្ស ជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖