ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ រថយន្តមួយគ្រឿងបើកចូលហ្វូងមនុស្ស រួចបាញ់ប្រហារស្លាប់និងរបួស៤៥នាក់នៅអាមេរីក

ចែករំលែក៖

យ៉ាងហោចណាស់មានមនុស្ស 15 នាក់បានស្លាប់ និង 30នាក់បានរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុកហ្វូងមនុស្សដោយចេតនាក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅរដ្ឋ Louisiana សហរដ្ឋអាមេរិក។
យោងតាម Fox 8 New Orleans ប្រហែលម៉ោង 3:15 នាទីព្រឹក ថ្ងៃទី 1 ខែមករា ឆ្នាំ 2025 (ម៉ោងក្នុងតំបន់) រថយន្តមួយបានបើកបុកហ្វូងមនុស្សក្នុងទីក្រុង New Orleans រដ្ឋ Louisiana ដោយចេតនា។ ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សយ៉ាងតិច១៥នាក់ស្លាប់ និង៣០នាក់ទៀតរងរបួស។
វីដេអូខាងលើបង្ហាញថា ហេតុការណ៍នេះបានកើតឡើងនៅព្រលឹមនៃឆ្នាំថ្មី នៅពេលដែលមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅតាមទីសាធារណៈ ដើម្បីចូលរួមក្នុងសកម្មភាពកម្សាន្តនានា។ ភ្លាមៗបន្ទាប់ពីបើកបុកហ្វូងមនុស្ស អ្នកបើកបរបានចុះទៅចិញ្ចើមផ្លូវ ដោយធ្វើដំណើរជុំវិញរថយន្តប៉ូលិសដែលរៀបចំបិទចរាចរណ៍ និងការពារប្រជាពលរដ្ឋ។
សាក្សីម្នាក់បានរៀបរាប់ថា ភ្លាមៗរថយន្តនេះបានបន្ថែមល្បឿនទៅបុកហ្វូងមនុស្ស ។ ខណៈសាក្សីម្នាក់ទៀតបាននិយាយថា បន្ទាប់ពីរថយន្តឈប់ អ្នកបើករថយន្តបានចេញមកក្រៅ ហើយបានបាញ់កាំភ្លើងដាក់ប៉ូលិស។ មិនយូរប៉ុន្មានប៉ូលិសបានបាញ់សម្លាប់បុរសម្នាក់នេះ។
យោងតាមការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) អ្នកបើកបរគឺលោក Shamsud-Din Jabbar អាយុ 42 ឆ្នាំជាពលរដ្ឋអាមេរិក និងជាអតីតយុទ្ធជនរស់នៅរដ្ឋតិចសាស់។ ការវាយប្រហារនេះកំពុងត្រូវបានស៊ើបអង្កេតថាជាអំពើភេរវកម្ម ហើយគេជឿថា អ្នកបើកបរមិនបានប្រព្រឹត្តតែម្នាក់ឯងទេ។
ទីភ្នាក់ងារនេះបានរកឃើញទង់ជាតិនៃក្រុមភេរវកររដ្ឋអ៊ិស្លាម (IS) ដែលប្រកាសដោយខ្លួនឯង ។ រថយន្តនោះក៏មានកាំភ្លើង និងគ្រាប់បែកបំពង់ ដែលលាក់ក្នុងម៉ាស៊ីនត្រជាក់ និងមានខ្សែសម្រាប់បំផ្ទុះពីចម្ងាយ។ វាក៏មានឧបករណ៍បញ្ជាពីចម្ងាយនៅផ្នែកខាងក្នុងនៃរថយន្តផងដែរ។ FBI កំពុងស៊ើបអង្កេតទំនាក់ទំនងសក្តានុពលទៅនឹងអង្គការភេរវករដែលលោក Shamsud-Din Jabbar ប្រហែលជាជាប់ពាក់ព័ន្ធ៕ ដោយ៖ ធីរីណា

រូបថត​៖ Mekongasean


ចែករំលែក៖