ភ្នំពេញ៖ លោកកិត្តិសង្កហបណ្ឌិត គន់ គីម បើកកិច្ចប្រជុំ ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ និងទិសដៅ ឆ្នាំ២០២៥នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនាព្រឹកថ្ងៃទី២ខែមករាឆ្នាំ២០២៥ដោយមានការចូលរួមពីឯកឧត្តម អនុប្រធាន ទីប្រឹក្សា ជំនួយការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋានទាំង៥នៃ(គ.ជ.គ.ម)។
មានប្រសាសន៏បើកលោកកិត្តិសង្កហបណ្ឌិត គន់ គីម ទិសដៅអនុវត្តឆ្នាំ២០២៥ថានិងបន្តសកម្មភាពនិងតាមដាន ការអនុវត្តន៍ការងារតាមផែនការសកម្មភាពជាតិ សម្រាប់កាកាត់បន្ថយហានិ ភ័យគ្រោះមហន្តរាយ២០២៤-២០២៨ ។ លើកកម្ពស់ភាពជាដៃគូ និងសហការ ជាមួយវិស័យឯកជននិងផ្នែកសាធារណៈ សម្រាប់ការស្រាវជ្រាវ អភិវឌ្ឍន៍ និងសកម្មភាពនៃការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេស ក្នុងការកាត់បន្ថយគ្រោះមហន្តរាយ គ្រប់ប្រភេទ ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចូលរួមសហការនិងគាំទ្រ ការរៀបចំផែនការ និងការកៀរគរធនធាន សម្រាប់ការបន្តអនុវត្តផែនការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយនៅគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងសកម្មភាពក្នុងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ស្របតាមក្របខណ្ឌការងារសេនដាយ ២០១៥-២០៣០ ។
លោកកិត្តិសង្កហបណ្ឌិត គន់ គីម បានបន្តថា ដើមឆ្នាំ២០២៥នេះ គ.ជ.គ.ម.បន្តពង្រឹងសកម្មភាព ចំណេះដឹងនិងការយល់ដឹង អំពីហានិភ័យគ្រោះមហន្តរាយជូនដល់មន្ត្រីជំនាញ នៅថ្នាក់ជាតិ ដើម្បីគាំទ្រការបណ្តុះបណ្តាលបន្តដល់មន្ត្រីជំនាញ ថ្នាក់ក្រោមជាតិ និងមន្ត្រីជំនាញ នៃអង្គការដៃគូ សម្រាប់ កិច្ចសហការ និងធ្វើសកម្មភាព នៅតាមមុខសញ្ញារងគ្រោះនិងងាយរងគ្រោះ ក្នុងសហគមន៍ ។ ពង្រឹងយន្តការផែនការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានហានិភ័យគ្រោះមហន្តរាយពហុមុខសញ្ញាគ្រោះ ថ្នាក់ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសាធារណជន ដើម្បីប្រើប្រាស់ ជាប្រយោជន៍ ក្នុងការរៀបចំផែនការនិងធ្វើការសម្រេចចិត្ត ដើម្បីអាចទប់ស្កាត់និងកាត់បន្ថយបាននូវ កម្រិតហានិភ័យដែលអាច នឹងកើតមានជាយថាហេតុ ។ពង្រឹងយន្តការឆ្លើយតប ទៅនឹងមុខសញ្ញាគ្រោះថ្នាក់ តាមរយៈការលើកម្ពស់សមត្ថភាពជំនាញរបស់ សមត្ថកិច្ចមូលដ្ឋាន និងកងប្រតិបត្តិការ រុករក និងសង្គ្រោះ ទាំង១៦កង នៅតាមទីតាំងភូមិសាស្ត្រឈរជើង តាមរយៈ ការហ្វឹកហ្វឺនបំប៉នជំនាញ ការបំពាក់បន្ថែម ឧបករណ៍ និងមធ្យោបាយសង្គ្រោះ និងការធ្វើលំហាត់សមយុទ្ធ ឆ្លើយ តបគ្រោះមហន្តរាយ នៅក្នុងនិងក្រៅប្រទេស ។
ទេសរដ្ឋមន្រ្តី អនុប្រធានមានប្រសាសន៏បន្ថែមថា ខិតខំបន្ថែមទៀតនិងពង្រឹងសមត្ថភាព ការឆ្លើយតប នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការបណ្តុះបណ្តាល លើការងារ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅមូលដ្ឋានសហគមន៍ ។ ការរស់នៅជាមួយទឹកជំនន់ និងការធ្វើលំហាត់ សមយុទ្ធ សាកល្បងលើតុ និងទីវាល សម្រាប់ការឆ្លើយ តបគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ និងរាំងស្ងួត ។ពង្រឹងកិច្ចសហការជាមួយក្រសួងកិច្ចការនារី ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូ ក្នុងការផ្សព្វផ្សាយ ឱ្យបាន ទូលំទូលាយ អំពីគោលការណ៍ ណែនាំស្តីពីការបញ្ជាបយេនឌ័រ ក្នុងការកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះ មហន្តរាយ ប្រកបដោយបរិយាប័ន្ន ដល់ក្រសួងស្ថាប័នជាសមាជិក ថ្នាក់ក្រោមជាតិ វិស័យឯកជន និងនៅសហ គមន៍មូលដ្ឋាន ។
គួររំលេចថា ស្ថានភាពប៉ះពាល់លើកាងារគ្រោះមន្តរាយក្នុងឆ្នាំ២០២៤ រួមមាន៖កើតមានចំនួន ៤២ករណី នៅមូលដ្ឋានខេត្តចំនួន ៨ មានខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ធំ ព្រៃវែង កណ្តាល និងខេត្តបាត់ដំបង ។ ស្ថានភាពរងគ្រោះ៖ ផ្ទះបាក់ស្រុតចូលទឹក និងខូចខាតចំនួន ១៥ខ្នង ផ្ទះរំកិលនិងរុះរើចេញចំនួន ៩២ខ្នង និងបាក់ ស្រុតសាលាឆទាន ១ខ្នង ។ បាក់ស្រុតដីច្រាំងទន្លេ-ស្ទឹងប្រវែង ១៦.២៩១ម៉ែត្រ មានជម្រៅពី ៥-៣០ម៉ែត្រ បាក់ស្រុតផ្លូវតាមមាត់ទន្លេ២ខ្សែ ប្រវែង ២.៦៨២ម៉ែត្រ ។ក្រសួងជំនាញធនធានទឹកនិងឧតុនិយមបានធ្វើការជួសជុលក្នុងគម្រោងការពារច្រាំងទន្លេបាសាក់ បរិវេណបង្គោលព្រំដែន លេខ (២៤៥/ ៤១១)ជាសំណង់មេតុងអាមេប្រវែង១,២០០ម៉ែត្រ ក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្ត កណ្តាល សម្រេចបានលទ្ធផល១០០% ។ធ្វើការជួសជុលបន្ទាន់ការបាក់ស្រុតច្រាំងស្ទឹងព្រែកត្នោតចំនួន៣ទីតាំង ក្នុងសង្កាត់ចំនួន ២ នៃ ក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រវែង ៥១៥ម៉ែត្រ ។ ជួសជុលច្រាំងទន្លេមេគង្គប្រវែង ២៣០ម៉ែត្រ ក្នុងឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ការការពារច្រាំងទន្លេមេគង្គ នៅក្នុងភូមិចំនួន២ នៃឃុំក្រូចឆ្មា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយ ប្រើប្រាស់បាវខ្សាច់ប្រភេទ Geotextile មានប្រវែង ១.៣២៥ម៉ែត្រ សម្រេចបានរួចរាល់ ។
ការងារ ការពារច្រាំងទន្លេមេគង្គ នៅក្នុងភូមិចំនួន២ នៃឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយ ប្រើប្រាស់បាវខ្សាច់ មានប្រវែង១.១៨០ម៉ែត្រ សម្រេចបានប្រមាណ៧០%៕
ដោយ៖ តារា