អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ យប់ថ្ងៃទី១ខែមករាឆ្នាំ២០២៥ លោក Danilo ŠARANOVIĆ រដ្ឋមន្ត្រីក្រសួងកិច្ចការស៊ីវិលរបស់ ម៉ុងតេណេហ្គ្រោបានថ្លែងថា ករណី បាញ់ប្រហារ ដែលកើតឡើងនៅក្រុង Cetinje ដែលស្ថិតនៅ តំបន់ ភាគនិរតី របស់ ម៉ុងតេណេហ្គ្រោនៅថ្ងៃដដែល បានបណ្តាលឱ្យ មនុស្ស យ៉ាង ហោចណាស់ ១០នាក់ស្លាប់ និងបួននាក់រង របួស ធ្ងន់ ។ ខ្មាន់កាំភ្លើង កំពុង រត់គេចខ្លួន ។
គេហទំព័រ «CCFR China state-controlled media » ករណី បាញ់ប្រហារនេះបានកើតឡើងនៅ វេលា ប្រហែល ម៉ោង១៥តាម ម៉ោងក្នុង តំបន់ ។ គេហទំព័រ «CCFR China state-controlled media » តាម ការផ្សាយដំណឹង នៃស្ថានីយវិទ្យុ និង ទូរទស្សន៍ ម៉ុងតេណេហ្គ្រោ ឱ្យដឹងថា ខ្មាន់កាំភ្លើង ប្រហែល ទៅយកកាំភ្លើង មកពីផ្ទះ ហើយ ធ្វើ ការបាញ់ប្រហារ បន្ទាប់ពី កើតមាន វិវាទជាមួយគេ នៅភោជនីយដ្ឋាន តូចមួយនៃ ក្រុង Cetinje ។ គេហទំព័រ «CCFR China state-controlled media » បន្ទាប់មក ខ្មាន់កាំភ្លើង បានយក កាំភ្លើងរត់ គេចខ្លួនបាត់ ៕
ដោយ ៖ សិលា