ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារយោធិននៃកងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមអនុក្រឹត្យចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារយោធិននៃកងយោធពលខេមរភូមិន្ទ ដែលអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ។ 

ប្រាក់បំណាច់មុខងារយោធិននៃកងយោធពលខេមរភូមិន្ទត្រូវបានកែប្រែ និងដំឡើងរួមមាន៖ អគ្គមេបញ្ជាការ ១,៩៩០,០០០ រៀល , អគ្គមេបញ្ជាការរង ១,៧៤០,០០០ រៀល, មេបញ្ជាការយោធភូមិភាគ ១,៥៤០,០០០ រៀល, មេបញ្ជាការកងពលធំ (ឬរងយោធភូមិភាគ) ១,០២៥,០០០ រៀល, មេបញ្ជាការកងពលតូច (ឬរងកងពលធំ) ៩៥៥,០០០, មេបញ្ជាការកងវរសេនាធំ (ឬរងកងពលតូច) ៨៣២,៥០០ រៀល, មេបញ្ជាការកងវរសេនាតូច (ឬរងកងវរសេនាធំ) ៧៦២,៥០០ រៀល , មេបញ្ជាការរងកងវរសេនាតូច ៧០២,៥០០ រៀល, មេបញ្ជាការកងអនុសេនាធំ ៦៦២,៥០០ រៀល ,មេបញ្ជាការរងកងអនុសេនាធំ ៦៤២,៥០០ រៀល, មេបញ្ជាការកងអនុសេនាតូច ៦៣២,៥០០ រៀល, មេបញ្ជាការរងកងអនុសេនាតូច ៦២២,៥០០ រៀល, នាយក្រុម ៦១៧,៥០០ រៀល, នាយរងក្រុម ៦១២,៥០០ រៀល, នាយពួក ៦០៧,៥០០ រៀល, យុទ្ធជន ៦០២,៥០០ រៀល។

គួរបញ្ជាក់ផងដែរថា ប្រាក់បំណាច់មុខងារដែលបានកំណត់ក្នុងអនុក្រឹត្យ ត្រូវអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ៕

ដោយ ៖ សិលា


ចែករំលែក៖