ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារមន្ត្រីនគរបាលជាតិកម្ពុជា។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។
ប្រាក់បំណាច់មុខងារមន្រ្តីនគរបាលជាតិកម្ពុជាត្រូវបានកែប្រែ និងដំឡើងមានដូចជា៖ អគ្គស្នងការ ១,៩៩០,០០០ រៀល, អគ្គស្នងការរង ១,៦៤០,០០០ រៀល, ប្រធាននាយកដ្ឋាន ១,០២៥,០០០ រៀល ,អនុប្រធាននាយកដ្ឋាន ៩៥៥,០០០ រៀល, នាយការិយាល័យចំណុះនាយកដ្ឋាន ៨៣២,៥០០ រៀល, នាយរងការិយាល័យចំណុះនាយកដ្ឋាន ៧៦២,៥០០ រៀល, នាយផ្នែកចំណុះនាយកដ្ឋាន ៧០២,៥០០ រៀល, នាយរងផ្នែកចំណុះនាយកដ្ឋាន ៦៦២,៥០០ រៀល, នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ៦៤២,៥០០ រៀល, នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល ៦៣៧,៥០០ រៀល, នាយរងប៉ុស្តិ៍នាយកដ្ឋាននគរបាលការពារ ៦៣២,៥០០ រៀល, នាយក្រុមនគរបាលពន្លត់អគ្គិភ័យចំណុះនាយកដ្ឋាន ៦២២,៥០០ រៀល, នាយរងក្រុមនគរបាលពន្លត់អគ្គិភ័យចំណុះនាយកដ្ឋាន ៦១៧,៥០០ រៀល, នាយក្រុមនគរបាលការពារចំណុះរាជធានី ខេត្ត ៦១២,៥០០ រៀល, នាយក្រុមរងនគរបាលការពារចំណុះរាជធានី ខេត្ត ៦០៧,៥០០ រៀល , មន្រ្តីនគរបាលជាតិ ៦០២,៥០០ រៀល។
សូមបញ្ជាក់ផងដែរថា ប្រាក់បំណាច់មុខងារដែលបានកំណត់ក្នុងអនុក្រឹត្យត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ៕
ដោយ ៖ សិលា