ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានចេញអនុក្រឹត្យស្ដីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារជូនដល់មន្រ្ដីពន្ធនាគារ ក្រសួងមហាផ្ទៃ។
ប្រាក់បំណាច់មុខងារដែលនឹងទទួលបានចាប់ពីឆ្នាំ២០២៥នេះ រួមមាន៖ អគ្គនាយក ទទួលបានប្រាក់បំណាច់មុខងារចំនួន ១លាន ៩៩ម៉ឺនរៀល, អគ្គនាយករង ១លាន ៦៤ម៉ឺនរៀល, ប្រធាននាយដ្ឋាន ១,០ ២៥,០០០រៀល, អនុប្រធាននាយកដ្ឋាន, ប្រធានមណ្ឌលអប់រំកែប្រែ, ប្រធានពន្ធនាគាររាជធានី ខេត្ដ ៩៥៥,០០០រៀល, ប្រធានការិយាល័យថ្នាក់កណ្ដាល, អនុប្រធានមណ្ឌលអប់រំកែប្រែ, អនុប្រធានពន្ធនាគាររាជធានី ខេត្ដ ៨៣២, ៥០០រៀល, អនុប្រធានការិយាល័យថ្នាក់កណ្ដាល, ប្រធានការិយាល័យមណ្ឌលអប់រំកែប្រែ, ប្រធានការិយាល័យពន្ធនាគាររាជធានី ខេត្ដ ៧៦២,៥០០រៀល។
ប្រធានផ្នែកថ្នាក់កណ្ដាល, អនុប្រធានការិយាល័យមណ្ឌលអប់រំកែប្រែ, អនុប្រធានការិយាល័យពន្ធនាគាររាជធានី ខេត្ដ ទទួលបានប្រាក់បំណាច់មុខងារចំនួន ៧០២,៥០០រៀល, អនុប្រធានផ្នែកថ្នាក់កណ្ដាល, ប្រធានផ្នែកមណ្ឌលអប់រំកែប្រែ, ប្រធានផ្នែកពន្ធនាគាររាជធានី ខេត្ដ ៦៦២, ៥០០រៀល, នាយត្រួតថ្នាក់កណ្ដាល, អនុប្រធានផ្នែកមណ្ឌលអប់រំកែប្រែ, អនុប្រធានផ្នែកពន្ធនាគាររាជធានី ខេត្ដ ៦៤២,៥០០រៀល, នាយត្រួតរងថ្នាក់កណ្ដាល, ប្រធានក្រុមមណ្ឌលអប់រំកែប្រែ, ប្រធានក្រុមពន្ធនាគាររាជធានី ខេត្ដ ៦៣៧,៥០០រៀល, អនុប្រធានក្រុមមណ្ឌលអប់រំកែប្រែ និងអនុប្រធានក្រុមពន្ធនាគាររាជធានី ខេត្ដ ៦៣២,៥០០រៀល និងមន្រ្ដីពន្ធនាគារ ទទួលបានប្រាក់បំណាច់មុខងារចំនួន ៦០២, ៥០០រៀល។
សូមគូសបញ្ជាក់ថា ប្រាក់បំណាច់មុខងារនេះ នឹងត្រូវអនុវត្ដចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ៕
ដោយ ៖ សិលា