ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៣ ខែមករា រកឃើញយានយន្តល្មើសចំនួន ១៩០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៦៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣១២គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១៤៤គ្រឿង និងម៉ូតូ ១៦៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៩០គ្រឿង, រថយន្តធំ ០ គ្រឿង, រថយន្តតូច ៧១គ្រឿង និងម៉ូតូ ១១៩គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ 

តាមរបាយការណ៍លទ្ធផលរយៈពេល ៣ ថ្ងៃ ពីថ្ងៃទី១-៣ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៦០៣គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ២៥៩គ្រឿង, ម៉ូតូ ៣៤៤គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤០៩គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១៦៣គ្រឿង និងម៉ូតូ ២៤៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ 

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ៖ តារា


ចែករំលែក៖