ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់បាល់ចុងម៉ោងរបស់ Bellingham ជួយ Real Madrid ឡើងឈរលើកំពូលតារាង

ចែករំលែក៖

ការស៊ុតបញ្ចូលទីចុងម៉ោងពី Luka Modric និង Jude Bellingham បានធ្វើឱ្យក្រុម Real Madrid ឈ្នះ ២-១ វាយបកលើក្រុមម្ចាស់ផ្ទះ Valencia ដែលរងការគំរាមកំហែងដោយការកាត់ចោលកាលពីរាត្រីថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍នេះ ខណៈដែលក្រុមភ្ញៀវបានឡើងលើកំពូលតារាង La Liga។

Real បានវាយបក២គ្រាប់ បន្ទាប់ពីកីឡាករ Hugo Duro ស៊ុតបញ្ចូលទីឱ្យ Valencia នាំមុខនៅនាទីទី២៧ ដោយការទាត់ចូលទីយ៉ាងស្រួល បន្ទាប់ពីអ្នកចាំទី Thibaut Courtois បានរារាំងការប្រឹងប្រែងក្នុងចម្ងាយដំបូងរបស់ Javi Guerra ហើយបាល់ក៏ខ្ទាតចេញមក ត្រូវ Hugo Duro បន្ថែមចូលទីតែម្តង។

Real បានវាយបកយ៉ាងលឿនដើម្បីតាមស្មើ ប៉ុន្តែ Bellingham បានខកខានឱកាសមាសក្នុងការស៊ុតបាល់ប៉េណាល់ទីមិនល្អដែលបានស៊ុតប៉ះនឹងបង្គោលទីបន្ទាប់ពីកំហុសរបស់ Enzo Barrenechea លើ Kylian Mbappe នៅនាទី៥៥។ 

ក្រុមរបស់លោក Carlo Ancelotti ត្រូវបានកាត់បន្ថយមកត្រឹម១០នាក់នៅនាទីទី៧៩នៅពេលដែលខ្សែប្រយុទ្ធ Vinicius Jr ត្រូវបានពិន័យកាតក្រហម ព្រោះតែការទះកំផ្លៀងអ្នកចាំទី Stole Dimitrievski របស់ Valencia។ ប៉ុន្តែកីឡាករបម្រុង Modric បានរកគ្រាប់បាល់តាមស្មើឲ្យក្រុមភ្ញៀវនៅនាទីទី៨៥ ហើយខ្សែបម្រើ Bellingham បានបន្ថែម១គ្រាប់ទៀតដែលជាគ្រាប់ជ័យជម្នះនៅនាទីទី៩០+៥។

ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានយកឈ្នះដោយស៊ុតបញ្ចូលទីបាន៧នាទីក្នុងម៉ោងបន្ថែម ដើម្បីជួយក្រុម Real Madrid ឡើងឈរលើកំពូលតារាង La Liga ដោយមាន៤៣ពិន្ទុនាំមុខក្រុម Atletico Madrid ២ប្រកួតដែលមានមួយប្រកួតក្នុងដៃ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖