ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសេរីទំនើបបុកបង្គោលភ្លើងបំភ្លឺផ្លូវលើស្ពានជ្រោយចង្វាចាស់រងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បង្គោលភ្លើងបំភ្លឺផ្លូវលើស្ពានជ្រោយចង្វាចាស់ បានបាក់ទ្រេត ធ្លាក់អំពូលបែកពេញផ្លូវ ដោយសារតែរថយន្តសេរីទំនើបម៉ាកកាមេរីហាយព្រីធ បើកក្នុងល្បឿនលឿន បានរេចង្កូតបុកពេញទំហឹង និងវិលជាច្រើនជុំបណ្តាលឲ្យរងការខូចខាត តែមិនបណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដ ឬអ្នកដំណើររងរបួសនោះទេ ។ .

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសេរីទំនើប ម៉ាកកាមេរីហាយព្រីធ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q 2353 បើកក្នុងល្បឿនយ៉ាងលឿនឡើងលើស្ពានជ្រោយចង្វាចាស់ ទិសពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅខាងស្ដាំដៃ បុកបង្គោលភ្លើងបំភ្លឺផ្លូវលើស្ពានពេញទំហឹងបណ្តាលឲ្យទ្រេត ចំណែករថយន្តវិលជាច្រើនជុំដាច់កង់ខាងក្រោយ និងការខូចខាតស្ទើរទាំងស្រុង តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ។

ប្រភពបានបន្តថា ក្រោយពីបង្កហេតុម្ចាស់រថយន្ដបង្កបានបើកទ្វាររថយន្ដហើយគេចខ្លួនបាត់ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហើយបានសហការណ៍ជាមួយកម្លាំងជំនាញចុះមកធ្វើវាស់វែង និងស្ទូចយករថយន្តដែលខូចខាតទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ព្រែក ជ័យ

4 3 2 1 5

 


ចែករំលែក៖