ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរោងចក្រកៅស៊ូក្រែបអស់ទាំងស្រុង នៅស្រុកបកែវ

ចែករំលែក៖

ខេត្តរតនគិរី៖ អគ្គិភ័យបានឆេះរោងចក្រកៅស៊ូក្រែបមួយកន្លែង ទាំងកណ្តាលថ្ងៃត្រង់ ប៉ុន្តែទំហំនៃការខូចខាត មិនត្រូវបានម្ចាស់រោងចក្រនោះប្រាប់ឲ្យដឹងនោះឡើយ ។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចរោងចក្រកៅស៊ូក្រែប ស្ថិតនៅភូមិសើង ឃុំសើង ស្រុកបកែវ ខេត្តរតនគិរី ។

បើតាមការបញ្ជក់ពីម្ចាស់រោងចក្រកៅស៊ូក្រែប សូមមិនបញ្ចេញឈ្មោះបានឲ្យ«នគរវត្ត»ដឹងថា មូលហេតុ: ផ្តើមចេញមកពីឡចំហ៊ុយជ័រកៅស៊ូនៅក្បែរនោះ ហើយឆេះរាលដាលដល់កន្លែងផ្សេងរបស់រោងចក្រតូចមួយនេះ ។ គ្រោះអគ្គិភ័យនេះបានការអន្តរាគមន៍របស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការរដ្ឋាននគបាលស្រុកចំនួន២គ្រឿងនឹងគោយន្តកែច្នៃដឹកទឹករបស់ប្រជាពលរដ្ឋមួយគ្រឿង ។

បើទោះជាយ៉ាងណាម្ចាស់រោងចក្រខាងលើនេះ មិនបានប្រាប់ពីអត្តសញ្ញាណរបស់ខ្លួនឡើយនៅពេលភ្នាក់ងារកាសែតនគរវត្តសួរនាំនោះ។

ដោយឡែកលោក ជួបវណ្ណារក្ស អធិការនគបាលស្រុកបកែវ នគរវត្ត ទូរស័ព្ទទៅជាច្រើនដងមិនមានអ្នកទទួល ឬមួយថា ថ្ងៃនេះជាថ្ងៃអាទិត្យ ទេដឹង ៕ វុទ្ធឦសាន

 

1 2 4 44


ចែករំលែក៖