ភ្នំពេញ ៖ ហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យយុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ ដោយសារតែពួកគេជិះម៉ូតូក្នុងល្បឿនលឿនដូចគ្នា ហើយបានបុកគ្នាពេញទំហឹង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខវត្តជន្លង់ម្លូ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនរងគ្រោះស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ជ័យ ឧត្តម ភេទប្រុសអាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុនៅមុនពេលកើតហេតុ មានយុវជន៣នាក់ជិះម៉ូតូDUCK ពណ៍សខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-1251 ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ពេលនោះស្រាប់តែមានយុវជនម្នាក់ ជិះម៉ូតូម៉ាកអាយខុន ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1Y-4313 ជិះក្នុងល្បឿនលឿនដូចគ្នា និងទិសដៅបញ្ច្រាសគ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងយកម៉ូតូដែលខូចខាតទាំង២គ្រឿង ទៅរក្សានៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិ ឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ
សូមអានបន្ត ៖ ឆេះរោងចក្រកៅស៊ូក្រែបអស់ទាំងស្រុង នៅស្រុកបកែវ