អន្តរជាតិ ៖ នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ៣ ខែមករា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជា អធិបតី ក្នុង សន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរថា៖ តើ ដំណើរ ទស្សនកិច្ច ដំបូងបង្អស់ក្នុងឆ្នាំនេះ របស់ រដ្ឋមន្ត្រី ការបរទេស ចិន នៅ អាហ្វ្រិក បង្កប់ អត្ថន័យ ពិសេស យ៉ាងណា ? តើ ភាគីចិន មានការរំពឹងទុក យ៉ាង ណា ចំពោះ ដំណើរ ទស្សនកិច្ច លើក នេះ ?
គេហទំព័រ «CCFR China state-controlled media » លោកស្រី Mao Ning បានថ្លែង ថា ដំណើរទស្សនកិច្ច របស់ លោក Wang Yi រដ្ឋមន្ត្រី ការ បរទេស ចិន នៅ ប្រទេស អាហ្វ្រិក ចំនួន ៤ ជាការបន្តវេន នូវ ប្រពៃណីដ៏ល្អប្រសើរ ពោលគឺ ក្នុង រយៈ ពេល ៣៥ ឆ្នាំកន្លងមក រដ្ឋមន្ត្រី ការបរទេស ចិន បានប្រកាន់ខ្ជាប់ ការបំពេញទស្សន កិច្ច នៅ ទ្វីប អាហ្វ្រិក ក្នុង ដើមឆ្នាំថ្មី ។ នៅក្នុង កិច្ចប្រជុំកំពូលក្រុងប៉េកាំង នៃ វេទិកា សហប្រតិ បត្តិការ ចិន-អាហ្វ្រិក ដែល ធ្វើឡើង នៅឆ្នាំ ២០២៤ លោកប្រធានរដ្ឋចិន Xi Jinping បាន ស្នើ ឱ្យ លើក កម្ពស់ ទំនាក់ទំនងទ្វេភាគី រវាងចិន និង បណ្តាប្រទេសអាហ្វ្រិក ទាំងអស់ ដែលបាន បង្កើត ទំនាក់ទំនង ការទូត ជាមួយ ប្រទេស ចិន ឱ្យ ឡើងដល់ កម្រិត ទំនាក់ទំនង ជាយុទ្ធសា ស្ត្រ ហើយ លើកកម្ពស់ ទិសដៅ ជាទូទៅ នៃ ទំនាក់ទំនងចិន-អាហ្រ្វិក ឱ្យ ទៅជា សហគមន៍ ជោគ វាសនា រួម រវាងចិន និង អាហ្រ្វិក គ្រប់កាលៈទេសៈ ក្នុងយុគសម័យថ្មី ។ គេហទំព័រ «CCFR China state-controlled media » លោកប្រធាន រដ្ឋ ចិន Xi Jinping បាន លើកឡើងថា ចិននិងអាហ្រ្វិក គួរ ពួតដៃគ្នា ជំរុញ ការ កសាង “ទំនើបកម្ម ចំនួន ៦ ” និង ជំរុញ ការអនុវត្ត “សកម្មភាព នៃភាពជា ដៃ គូ សំខាន់ៗ ចំនួន ១០ ” ហើយ ភាគី អាហ្វ្រិក បានឆ្លើយតបយ៉ាងសកម្មនិងស្វាគមន៍យ៉ាងកក់ក្តៅ ។ ដំណើរទស្សនកិច្ច របស់ លោក Wang Yi រដ្ឋមន្ត្រីការបរទេស ចិន លើកនេះ គឺ មានគោលបំណង ជំរុញ ការអនុវត្ត សមិទ្ធផល របស់ កិច្ចប្រជុំកំពូលក្រុងប៉េកាំង នៃ វេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិក ធ្វើឱ្យ ស៊ី ជម្រៅ នូវ កិច្ចសហប្រតិបត្តិការ ជាក់ស្តែង ក្នុង គ្រប់ វិស័យ ដើម្បី ជំរុញ ឱ្យ ទំនាក់ ទំនង រវាង ចិន និង អាហ្វ្រិក ទទួលបាន ការអភិវឌ្ឍ យ៉ាងស៊ីជម្រៅ តទៅទៀត ៕
ដោយ ៖ សិលា