ភ្នំពេញ ៖ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹថា ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងបង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី។
សូមបញ្ជាក់ថា ៖ ដោយមានការសម្របសម្រួល ពី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ ខ្លួន ជនសង្ស័យ ចំនួន០២រូប រួមមាន៖
ទី១-ឈ្មោះ អ.ណ.រ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅខេត្ដកណ្ដាល ។
និងទី២-ឈ្មោះ ផ.ស.ជ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅរាជធានីភ្នំពេញ ជាអ្នកណែនាំឱ្យជនរងគ្រោះចុះ ឈ្មោះ និងធ្វើការទទួលប្រាក់-ផ្ទេរប្រាក់តាមបញ្ជារបស់មេក្លោង ដែលមិនស្គាល់អត្តសញ្ញាណ ហើយ ខ្លួនក៏បានទទួលផលពីបទល្មើសនេះដែរ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូន ទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋានសូ មក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមឱ្យមានការប្រយ័ត្ន ពីការអូស ទាញ របស់ ជនអនាមិក ក្នុងការវិនិយោគតាមប្រព័ន្ធអនឡាញដោយសន្យានឹងទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី និងការប្រើប្រាស់គណនីធនាគារដែលជាអត្តសញ្ញាណរបស់ខ្លួនដើម្បីទទួល- ផ្ទេរ ប្រាក់ ដែលមិនមានប្រភពច្បាស់លាស់ ដោយទទួលបា នប្រា ក់កម្រៃ ពីអំពើ នោះ វាគឺជាចំណែកនៃការចូលរួមប្រព្រឹត្តិបទល្មើស និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធ រ មាន៕
ដោយ ៖ សិលា