ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះទប់ស្កាត់បទល្មើសតាមភូមិសាស្ត្ររៀងៗខ្លួន

ចែករំលែក៖

ខេត្ត​កោះកុង​៖​ ក្រសួងបរិស្ថាន​ នៅរសៀល​ថ្ងៃទី៤​ខែមករា ឆ្នាំ២០២៥នេះ​ បានឱ្យដឹងថា​ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការកឧទ្យានុរក្សឆាយតាហ៊ីង កម្លាំងមន្ត្រីឧទ្យានុរក្ស កាលពីម្សិលមិញនេះ​ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៤១៧៧៥_១២៨២៦៤២) ស្ថិតនៅក្នុងភូមិកោះ  ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ 

ក្នុងប្រតិបត្តិការនោះ​ ពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។

-នៅឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតព្រែកគគីរ  កម្លាំងមន្រ្តីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣២៣៣៥៦-១២១៣៤៣១)ស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ។ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។

-ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតពោធិ៍បឹង កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៦៨៨៣៨_១២៦៨៣៥៧) ស្ថិតក្នុងភូមិពោធិ៍បេង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។

-ឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតព្រែកតាអុក កម្លាំងមន្រ្តីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣២៣៣៥៦-១២១៣៤៣១)ស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ។ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ៕

ដោយ​៖ តារា​


ចែករំលែក៖