ព័ត៌មានទាន់ហេតុការណ៍៖

កាតជូនពរឆ្នាំថ្មីដែលផ្ញើវិញដោយលោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយា ធ្វើឱ្យយុវជននិងក្មេងជំទង់ និងឥស្សរជនមិត្តភាពរបស់អាមេរិកទទួលបានការលើកទឺកចិត្តយ៉ាងខ្លាំង

ចែករំលែក៖

   អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖   ថ្ងៃទី ១ ខែ មករា លោក Xi Jinping ប្រធាន រដ្ឋ ចិន និង លោកស្រី Peng Liyuan ជា ភរិយា បាន ផ្ញើកាតជូនពរ ឆ្នាំថ្មីវិញ ចំពោះ តំណាង គ្រូបនិងសិស្សនៃអនុវិទ្យាល័យរដ្ឋ វ៉ាស៊ីនតោន នៃ ប្រទេស អាមេរិក ដើម្បី សម្តែង ការ ជូនពរ ឆ្នាំ ថ្មី ហើយ រំពឹង ទុក យុវជន និង ក្មេង ជំទង់ នៃ ប្រទេស ទាំង ពីរ ចិន និង អាមេរិក បង្កើនការ ផ្លាស់ប្តូរ និង កា រយក់ ដឹង គ្នា ទៅវិញទៅមក បន្ត វេន ចំណង មិត្តភាព ជា ប្រណៃពី ដើម្បីរួម ចំណែក របស់ ខ្លួន ដល់ ការ ជំរុញ ការ អភិវឌ្ឍ ទំនាក់ទំនង រវាង ចិន និង អាមេរិក ក៏ដូ ចជា ជំរុញ សន្តិភាព ពិភពលោក ។

គេហទំព័រ «CCFR China state-controlled media » “យើង ខ្ញុំ មាន អារម្មណ៍មោទនភាពនិងកក់ ក្តៅណាស់ ។” “ខ្ញុំ រីក រាយ ក្លាយ ជា អ្នក បន្ត វេន នៃ ចំណង មិត្តភាព រវាង អាមេរិក និង ចិន ។” ទាំង គ្រូបនិងសិស្សនៃអនុវិទ្យាល័យអាមេរិក ដែល បាន ផ្ញើ កាត ជូនពរ ទាំង “មិត្ត ចាស់អាមេរិក ”ដែល បាន ធ្វើ ការ ផ្លាស់ប្តូរ និង កិច្ច សហប្រតិបតិ្តការ ជា មួយ ប្រទេសចិន ក្នុង រយៈពេលជា ច្រើន ឆ្នាំកន្លងមក   ខណៈពេល ផ្តល់ បទ សម្ភាសន៍ ជា មួយ អ្នកសារព័ត៌មាន ពួក គេ សុទ្ធតែ ថ្លែង ថា នឹង ខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីបន្ត រួម ចំណែក ក្នុងការ ជំរុញចំណង មិត្តភាពរវាង ចិន និង អាមេរិក ។

   គេហទំព័រ «CCFR China state-controlled media » លោក Robert Lawrence Kuhn ប្រធាន មូលនិធិ Kuhn របស់ អាមេរិក បាន ប្រាប់ ទៅកាន់ អ្នក សារព័ត៌មាន ថា ការ ជួប សំណេះសំណាល ធ្វើការ ផ្លាស់ប្តូរ និង ផ្ញើសារលិខិត ជា មួយ ប្រជាជន អាមេរិក បាន បង្ហាញពី ការ យក ចិត្ត ទុក ដាក់ ជាប់ រហូត របស់ លោកប្រធាន រដ្ឋ ចិន Xi Jinping ចំពោះ ការប្រាស្រ័យទាក់ទង ដ៏មេត្រីភាព រវាង ប្រជាជន ។ “ ខណៈពេល អភិវឌ្ឍ ទំនាក់ទំនង រវាង ប្រទេស និង ប្រទេស លោកប្រធាន រដ្ឋ ចិន Xi Jinping បាន គូសបញ្ជាក់ពី សារសំខាន់ នៃ ទំនាក់ទំនង រវាង ប្រជាននិង ប្រជាជន ”៕

ដោយ ៖ សិលា


ចែករំលែក៖