ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអធិករណ៍នៅវត្តព្រះឥន្ទកោសីយ៍រវាងចៅអធិការ នឹងសង្ឃមួយអង្គ សង្ស័យដោយសារលាភសក្ការ និងតំណែង

ចែករំលែក៖

ខេត្តសៀមរាប៖ ជម្លោះដ៏រកាំរកុសជាច្រើនខែមកហើយរវាងព្រះភិក្ខុកណ្ឋកតេ្ថនោ ច័ន្ទ សុវណ្ណ ព្រះចៅអធិការវត្តព្រះឥន្ឋកោសីយ៍ ហៅវត្តលើ ជាមួយ ព្រះសង្ឃព្រះនាម អ៊ុន សម្ភស្ស ដោយសារតែទទួលតំណែង និងលាភសក្ការមិនស្មើគ្នា ហើយនាំឲ្យឈានដល់ការចេញលិខិតបណ្ដេញ១សន្លឹកកាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៦ ជាសេចក្ដីជូនដំណឹងបានសរសេរថា មិនអនុញ្ញាតឱ្យព្រះអង្គ ព្រះនាម អ៊ុន សម្ភស្ស គង់នៅក្នុងវត្តព្រះឥន្ទកោសីយ៍នេះបន្តទៅទៀតទេ ការដេញព្រះអង្គចេញនេះទុកឱ្យតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ។

វត្ត១ ដែលមានទីតាំងស្ថិតនៅជាប់ពីខាងកើតមាត់ស្ទឹងសៀមរាប ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ពាក់ព័ន្ធនឹងជម្លោះរវាងព្រះចៅអធិការវត្តឥន្ទកោសីយ៍ ព្រះនាម ចាន់ សុវណ្ណ នឹងព្រះសង្ឃ អ៊ុន សម្ភស្សនេះ កំពុងទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្ត ដែលធ្លាប់ចេញចូលធ្វើបុណ្យ ធ្វើទាន ក្នុងវត្តនេះ ជារៀងរាល់ឆ្នាំ។ ពុទ្ធបរិស័ទសួរថា ហេតុអ្វីបានជាបណ្ដេញព្រះសង្ឃព្រះនាមអ៊ុន សម្ភស្ស ឱ្យចាកចេញពីវត្តដោយគ្មានមូលហេតុ ព្រោះព្រះអង្គ អ៊ុន សម្ភស្ស គង់នៅក្នុងវត្តនេះជាង១០វស្សាមកហើយ និងមានស្នាដៃកសាងវត្តឱ្យមានការីកចម្រើនថែមទៀតផង មិនតែប៉ុណ្ណោះពុទ្ធបរិស័ទទាំងជិត ឆ្ងាយតែងតែ គោរព និងរាប់អានព្រះអង្គ អ៊ុន សម្ភស្ស ម្យ៉ាងទៀតធ្វើឱ្យប៉ះពាល់ដល់វិន័យសង្ឃ និងព្រះពុទ្ធសាសនាធ្វើឱ្យពុទ្ធបរិស័ទអស់ជំនឿលើព្រះសង្ឃ ដែលមិនគិតនាំគ្នាកសាងវត្តឱ្យមានការរីកចម្រើន បែរជានាំគ្នាឈ្លោះដណ្តើមកេរ្តិ៍តំណែងគ្នាទៅវិញ ។

ព្រះអង្គព្រះនាម អ៊ុន សម្ភស្ស មានសង្ឃដីកានៅរសៀលថ្ងៃទី២៨ ខែសីហាឆ្នាំ២០១៦ថា ចំពោះក្រុមព្រះសង្ឃដែលបានបណ្ដេញព្រះអង្គចេញពីវត្តនោះ គឺព្រះអង្គដាច់ខាតមិនព្រមចេញឡើយ ព្រោះវិហារ ទើបតែកសាង និងរូបបដិមាករធ្វើពីស្ពាន់នោះ គឺជាស្នាដៃរបស់ព្រះអង្គសុទ្ធបរិស័ទ តាំងពីចៅអធិការមុនមកម្ល៉េះប៉ុន្តែព្រះសង្ឃព្រះនាម ចាន់ សុវណ្ណ ទើបតែងតាំងឡើងថ្មីបានយករូបបដិមាករ ធ្វើពីស្ពាន់យកទៅទុកចោលនៅជិតគំនរសំរាមទៅវិញនេះ ឬជាថ្នាក់ដឹកនាំ ដែលឱ្យពុទ្ធបរិស័ទ គោរពប្រតិបត្តិ ។ ដូច្នេះព្រះអង្គ គិតថា មិនព្រមចាកចេញពីវត្តនេះជាដាច់ខាត ព្រោះព្រះអង្គ នៅក្នុងវត្តនេះ គ្មានកំហុស អ្វីជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធនោះឡើយ ។

ព្រះភិក្ខុកណ្ឋកតេ្ថនោ ច័ន្ទ សុវណ្ណ ព្រះចៅអធិការវត្តព្រះឥន្ឋកោសីយ៍ហៅវត្តលើ បានមានសង្ឃដីការបដិសេធថា ព្រះអង្គមិនបានចេញសេចក្តីជូនដំណឹងបណ្ដេញព្រះសង្ឃ អ៊ុន សម្ភស្ស អោយចេញពីវត្តនោះទេ ចំពោះរឿងសង្ឃណាដែលហ៊ានយកត្រាក្លែងបន្លំត្រា ឬត្រារបស់ព្រះអង្គមកបោះលើក្រដាស់ជូនដំណឹងនេះគីខុសច្បាប់ និងវិន័យសង្ឃត្រូវទទួលខុសត្រូវចំពោះមុខច្បាប់សង្ឃ ។

បើតាមប្រភពពីព្រះសង្ឃមួយអង្គដែលគង់នៅវត្តព្រះឥន្ទកោសីយ៍បានខ្សឹបប្រាប់ថា ព្រះអង្គព្រះនាម ចាន់ សុវណ្ណ ជាព្រះចៅអធិការវត្តឥន្ទកោសីយ៍នេះ ទើបតែកាន់តំណែងជាព្រះចៅអធិការក្នុងវត្តនេះមិនទាន់បានមួយឆ្នាំផង បែរជាមានរឿងអាស្រូវ ហ៊ានបណ្តេញព្រះសង្ឃ ព្រះនាម អ៊ុន សម្ភស្ស ដែលរស់នៅក្នុងវត្តជាង១០វស្សា ឱ្យចេញពីវត្តនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ។

ជុំវិញករណីខាងលើនេះ មិនអាចសុំការបំភ្លឺពីលោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានទេ ដោយសារទូរស័ព្ទរបស់នៅក្រៅតំបន់សេវា ៕ ប៊ុនរិទ្ធី

 

ses (6) ses (5) ses (4) ses (3) ses (2) ses (1) ses


ចែករំលែក៖