ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសំរោងទងបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមុខសញ្ញា និងវត្ថុតាងថ្នាំញៀនជាក់ស្តែង

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ នគរបាលស្រុកសំរោងទងបានបង្ក្រាបទៅលើមុខសញ្ញាជួញដូរនិងចែកចាយគ្រឿងញៀនជាមុខសញ្ញាចាស់ ក្រោមការតាមដានរបស់សមត្ថកិច្ចជាយូរមកហើយ ដើម្បីចាត់ការតាមច្បាប់ដកហូតបន្តថ្នាំញៀនមួយចំនួន ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១រសៀល នៅចំណុចក្នុងវត្តរលាំងឈូក ស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មុខសញ្ញាជួញដូរគ្រឿងញៀនដែលឃាត់ខ្កួនឈ្មោះ វ៉ង់ វុធ ភេទប្រុស អាយុ30ឆ្នាំនៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ទោ ឃុត សុផល អធិការនគរបាលបានអោយដឹងថា កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខេត្តបានបើកប្រតិបត្តិការបង្ក្រាបទៅលើជនសង្ស័យជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនដ៏សកម្មដែលសមត្ថកិច្ចតាមដានជាយូរមកហើយ ខណៈជននេះកំពុងធ្វើសកម្មភាព ។

លោកអធិការបន្តថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុម្សៅក្រាមពណ៍សសង្ស័យគ្រឿងញៀនចំនួន04កញ្ចប់តូច ម៉ូតូ1គ្រឿង ម៉ាកគុបជ្រុង ពណ៍ទឹកប្រាក់គ្មានផ្លាកលេខ និងទូរស័ព្ទដៃ1គ្រឿង ម៉ាកខេមហ្វូន ពណ៍ខ្មៅ ។

លោកអធិការបានអោយដឹងទៀតថា ការបង្ក្រាបគ្រឿងញៀននេះ គឺកម្លាំងរបស់លោកនឹងបន្តធ្វើដូចភ្លៀងរលឹមដើម្បីសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាចូលរួមទប់ស្កាត់កុំឲ្យកើតមានបទល្មើសផ្សេងៗក្នុងមូលដ្ឋាន ។

ករណីនេះកម្លាំងផ្នែកគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការតាមនិតិវិធី ៕ សេនាស័ក្តិ

ses


ចែករំលែក៖