ខេត្តកំពង់ធំ៖ បុរសម្នាក់បានផឹកស្រាស្រវឹងរាល់ថ្ងៃ ដល់ថ្ងៃកើតហេតុ បានដើរចេញពីផ្ទះ ប្រពន្ធស្មានតែទៅលេងផ្ទះបងប្អូនមិនបានតាមរក កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ មិនឃើញត្រឡប់មកផ្ទះវិញ ប្រពន្ធឆ្ងល់ ក៏ទៅសួរបងប្អូន ត្រូវបានបងប្អូនប្រាប់ថា មិនឃើញមកទេ ក្រោយមកប្រពន្ធនាំកូនដើររកខាងត្បូងផ្ទះចំងាយ៣០ម៉ែត្រ កូនក៏ប្រទះឃើញស្បែកជើង និងអាវយីត នៅក្បែរស្រះទឹក ក៏នាំគ្នាចុះ រាវក្នុងទឹក ក៏ឃើញសាកសពប្ដី លង់ទឹកស្លាបឡើងរឹងបាតទៅហើយ ។
ជនរងគ្រោះមានឈ្មោះ យ៉ៃ ហ៊ីង ភេទប្រុស អាយុ៣៧ ឆ្នាំមុខរបរធ្វើស្រែ រស់នៅក្នុង ភូមិព្រៃដង្ហើម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា តាមសន្និដ្ឋានថាប្រហែលជាគាត់ចុះងូតទឹកទើបបណ្ដាលអោយលង់ទឹកស្លាប់ ក្រោយមកធ្វើ ក៏ធ្វើកុសល្យវិច័យលើសាកសពឃើញថា ជនរងគ្រោះពិត ជាបានស្លាប់ ដោយសារ លង់ទឹកពិតមែន មិនមានពាក់ព័ន្ធ ជាករណីឃាតកម្មនោះទេ រួចក៏ប្រគល់សាកសពជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី
សូមអានបន្ត ៖ នគរបាលស្រុកសំរោងទងបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមុខសញ្ញា និងវត្ថុតាងថ្នាំញៀនជាក់ស្តែង