ខេត្តកណ្តាលះ មានការភ្ញាក់ផ្អើលមួយ ដែលអ្នកស្រុកអ្នកភូមិមានការសោកសង្រេង អាណិ តអាសូរដល់គ្រួសារសព២គ្រួសារ ដែ លត្រូវជាបងថ្លៃប្អូនថ្លៃ នឹងគ្នា ហើយស្លាប់ក្នុងថ្ងៃតែមួយ គ្រាន់ តែខុសម៉ោង និងពេលវេលាបន្តិចបន្តួ ចប៉ុណ្ណោះ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅភូមិឈើ ទាល ឃុំព្រែអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
បុរសដែលត្រូវជាបងថ្លៃ មានឈ្មោះ សុខ យ៉ន អាយុ៧៦ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិឈើទាល ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ចំណែកស្រ្តី ជាប្អូនថ្លៃ មានឈ្មោះ ថន វឿង អាយុ៦៤ឆ្នាំ ប្តីរបស់គាត់ឈ្មោះ សុខ យ៉យ ត្រូវជាប្អូនរបស់សព សុ ខ យ៉ន រស់នៅក្នុងភូមិ ឃុំជាមូយគ្នា របងផ្ទះជាប់គ្នា ។
ក្នុងការបាត់ បង់ជីវិតបុរស់ស្ត្រីខាងលើ អ្វីដែ លអ្នកស្រុកអ្នកភូមិចាប់អារម្មណ៍ ហើយអាណិតអាសូរខ្លាំង គឺបុរស់សុខ យ៉ យ ដែលជាប្តីសព្វ ស្រ្តីថន វឿង ដែលគាត់ម្នាក់ឯងរត់ ឆ្លេឆ្លាចុះឡើង ដោយម្ខាងសពបងបង្កើត និងម្ខាងទៀតសព្វប្រពន្ធ ។
លោកអាចារ្យ ឈិត ឈុត ដែលជាអាចារ្យយូ គី ប្រចាំនៅក្នុងភូមិ បានដឹកនាំបុណ្យសព្វបុរសស្ត្រីទាំងពីរបានប្រា ប់អ្នកយកព័ត៌មានកាសែនគរវត្តថា សពទាំង២ បងថ្លៃប្អូនថ្លៃខាងលើនេះ គាត់ជាអ្នកដឹកនាំបញ្ជូនវិញ្ញាណក្ខន្ធពួកគេទៅកាន់បរលោក ។
លោកអាចារ្យអះអា ងថា មិនបាច់មានអាចារ្យយូគី២នាក់ ទេ ដោយគាត់ធ្វើតែម្នាក់គាត់គ្រប់ គ្រាន់ហើយ ដោយម្យ៉ាងសម្លេងមេក្រូ មិនចាក់ច្របូកច្របល់គ្នាសូត្រធម៌បញ្ជូនកុសល គឺម្តងម្នាក់ ។
លោ កអាចារ្យ ឈិត ឈុត បានបញ្ជាក់ថា សពបុរស់ សុខ យ៉ន បានបញ្ចុះនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ចំណែកសព ស្រី្ត ថន វឿង ត្រូវបានបូជានៅយប់ ថ្ងៃទី២៩ ថ្ងៃ ខែ ឆ្នាំដដែល ។
គួបញ្ជាក់ផងដែរថា សពបុរសខាងលើនេះ ស្លាប់ដោយជំងឺចា ស់ ចំណែកស្រ្តីថន វឿង ស្លាប់ដោយជំងឺរោគថ្លើម ៕ ឡូ សំអាត
សូមអានបន្ត ៖ ជនបរទេសបើករថយន្តបុកយុវជន២នាក់ស្លាប់នៅខណ្ឌពោធិ៍សែនជ័យ