នៅយប់ថ្ងៃទី 5 ខែមករា (ម៉ោងក្នុងតំបន់) ក្រុមប្រដាប់អាវុធមួយបានចូលទៅក្នុងបារ “La Casita Azul” ក្នុងសង្កាត់ Tamulté ហើយបានបាញ់ប្រហារទៅលើមនុស្សនៅខាងក្នុងដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 5 នាក់និង 7 នាក់ផ្សេងទៀតរងរបួស។
អាជ្ញាធរម៉ិចស៊ិក បាននិយាយកាលពីថ្ងៃទី៥ ខែមករាថា មនុស្សយ៉ាងតិច៥នាក់បានស្លាប់និង៧នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានការបាញ់ប្រហារមួយបានកើតឡើង។ សេចក្តីថ្លែងការណ៍របស់ក្រសួងសន្តិសុខ និងការពារពលរដ្ឋ (SSPC) ដែលនិយាយថា ឧប្បត្តិហេតុខាងលើបានកើតឡើងនៅយប់ថ្ងៃទី 5 ខែមករា (ម៉ោងក្នុងតំបន់) នៅពេលដែលក្រុមប្រដាប់អាវុធមួយក្រុមបានវាយលុកចូលបារ “La Casita Azul” នៅ Tamulté និងបានបើកការបាញ់ប្រហារលើមនុស្សនៅខាងក្នុង។
SSPC កំពុងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីទាញយកកាមេរ៉ាសុវត្ថិភាព ដើម្បីស៊ើបអង្កេតករណីនេះ និងស្វែងរកជនដៃដល់។ រដ្ឋ Tabasco គឺជាតំបន់ដែលមានឯកទេសខាងផលិតកម្មប្រេង ប៉ុន្តែបានកត់ត្រាអត្រានៃភាពក្រីក្រខ្ពស់ និងការកើនឡើងនៃអំពើហិង្សានៅឆ្នាំនេះ។
យោងតាមទិន្នន័យពីគណៈកម្មាធិការសន្តិសុខជាតិ ក្នុងរយៈពេលត្រឹមតែបីថ្ងៃដំបូងនៃឆ្នាំ 2025 រដ្ឋ Tabasco បានរាយការណ៍ថា មានឃាតកម្មដោយចេតនាចំនួន 10 ។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក៏មានការវាយប្រហារដោយប្រដាប់អាវុធនៅបារមួយកន្លែងក្នុងតំបន់នេះផងដែរ ដោយបានសម្លាប់មនុស្ស៦នាក់ និង១០នាក់ផ្សេងទៀតរងរបួស។
ស្ថិតិបង្ហាញថា ក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំ 2024 ម៉ិកស៊ិកបានកត់ត្រាឃាតកម្មជិត 27,800 ករណីឃាតកម្ម កើនឡើង 1.47% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ ដោយ៖ ធីរីណា
រូបថត៖ AFP