ព័ត៌មានទាន់ហេតុការណ៍៖

លោក សួន សុម៉ាលីន និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ឋផលនានា ក្នុងវត្តជរានិគម

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកស្រី ជុន បូរ៉ានី បានអញ្ជើញជាអធិបតីក្នុងពិធី បុណ្យកាន់អង្គ និងសម្ពោធឆ្លងសមិទ្ឋផលនានា និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងវត្តជរានិគម (ហៅវត្តតាគ្រាប) ស្ថិតនៅភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកស៊ីធ័រកណ្ដាល ខេត្តព្រៃវែង។

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃ លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានសភាពាណិជ្ជកម្ម ប្រធានសាខាគយ និងរដ្ឋាករ សាខាកាកបាទក្រហមខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក មេបញ្ជាការកងកម្លាំងទាំងបីថ្នាក់ស្រុក លោក លោកស្រី ប្រធាន អនុប្រធាន មន្ត្រីការិយាល័យ អង្គភាពជុំវិញស្រុក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំ មេភូមិ អនុភូមិ ជំនួយការភូមិ ប្រជាការពារភូមិ នាយកសាលា លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជនកាយប្ញទ្ធិ ក្រុមគ្រូពេទ្យថ្នាក់ស្រុក សិស្សានុសិស្ស តាជី យាយជី និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំព្នៅទី១ សរុបប្រមាណ ១.១០៧អង្គ/រូប៕

ដោយ ៖ សិលា


ចែករំលែក៖