ព័ត៌មានទាន់ហេតុការណ៍៖

«កិច្ចសម្ភាសន៍ជាន់ខ្ពស់»កិច្ចសម្ភាសន៍ជាន់ខ្ពស់ពិសេសជាមួយលោក Araghchi រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  កិច្ចសម្ភាសន៍ជាន់ខ្ពស់លើកនេះនាំមកជូនលោកអ្នកអំពីកិច្ចសម្ភាសន៍ជាមួយលោក Araghchi រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់។ លោក Araghchi បានថ្លែង ថា ទំនាក់ទំនង មិត្តភាព រវាង អ៊ីរ៉ង់ និង ចិន បាន ឆ្លុះ បញ្ចាំង ជា បឋមតាមរយៈ ទំនាក់ទំនងរវាង ថ្នាក់ដឹកនាំជាន់ខ្ពស់  ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អប្រសើរ ហើយការធ្វើទស្សនកិច្ចទៅវិញទៅមករវាងគណៈប្រតិភូគ្រប់កម្រិតនៃរដ្ឋាភិបាលទាំងពីរក៏មានភាពសកម្មផងដែរ។ ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងចិនគឺទូលំទូលាយទាក់ទងនឹងស្ថានការណ៍នៅមជ្ឈិមបូព៌ា លោក Araghchi បានសង្កត់ធ្ងន់ថា ទង្វើនៃប្រទេសលោកខាងលិចមួយចំនួនបានបង្ហាញថា ពួកគេមិនគោរពតាមស្តង់ដារណាមួយនៃច្បាប់អន្តរជាតិ សិទ្ធិមនុស្ស ឬសូម្បីតែគុណធម៌របស់មនុស្សជាតិនោះទេ។ 

គេហទំព័រ «CCFR China state-controlled media » ទោះ បី ជា ពួក គេ ស្រែក ពាក្យ ស្លោក ខ្លាំង ៗ ក៏ ដោយ ប៉ុន្តែពួក គេ ស្ងៀមស្ងាត់នៅពេលប្រឈម មុខនឹង អ្នក ស្លាប់ បាត់បង់ជីវិតរាប់ ម៉ឺន នាក់ នៅ ហ្កាហ្សា ខ្ញុំ គិត ថា បើ ទោះ ជា ក្រុមប្រឹក្សា សន្តិសុខ អង្គការ សហ ប្រជាជាតិ មិន អាចធ្វើសកម្មភាពដោយ សារ ការប្រើសិទ្ធិវេតូ របស់ សហរដ្ឋ អាមេរិក ក៏ ដោយ ប៉ុន្តែសហគមន៍អន្តរជាតិមានកាតព្វកិច្ចខាងគុណធម៌ដើម្បីធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីរារាំងអ៊ីស្រាអែលបន្តធ្វើសង្រ្គាម និងដាក់សម្ពាធលើសហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ីស្រាអែល។

គេហទំព័រ «CCFR China state-controlled media » លោក Araghchi បានបន្តថា គំនិតឯកភាពរវាងខ្ញុំ និងលោករដ្ឋមន្ត្រីក្រសួងការបរទេសចិន Wang Yi បានលើកឡើងថា “មជ្ឈិមបូព៌ាជាទឹកដីរបស់ប្រជាជនមជ្ឈិមបូព៌ា ប៉ុន្តែមិនមែនជាសង្វៀនសម្រាប់ការប្រកួតប្រជែងរវាងប្រទេសធំនោះទេ”  យើងជឿជាក់លើប្រទេសចិន ហើយយើងបានឃើញនូវចិត្តស្មោះរបស់ប្រទេសចិន” ។ អ៊ីរ៉ង់ អរគុណ ចិន សម្រាប់ ការ រួម ចំណែក ចំពោះរឿងនេះ ហើយ មាន ឆន្ទៈ បន្ត កិច្ច សហប្រតិបត្តិការ ជាមួយ ចិន៕

ដោយ ៖ សិលា


ចែករំលែក៖