ព័ត៌មានទាន់ហេតុការណ៍៖

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង ៖ កូរ៉េខាងជើងធ្វើតេស្តបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យមនិងឆ្ងាយដែលមានល្បឿនលឿនជាងសំឡេង

ចែករំលែក៖

 អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ទីភ្នាក់ងារ សារ ព័ត៌មាន មជ្ឈិម កូរ៉េ ខាង ជើង ( KCNA ) បាន ផ្សាយ ដំណឹង នៅ ថ្ងៃទី ៧ ខែមករា ឱ្យ ដឹង ថា   កាលពីថ្ងៃទី ៦ មករា  កូរ៉េ ខាង ជើង បាន ធ្វើ តេស្ត បាញ់ មីស៊ីល បាលីស្ទីក រយៈចម្ងាយ មធ្យម និង ឆ្ងាយ ដែល មាន ល្បឿន លឿនជាង សំឡេង លោក Kim Jong-un  អគ្គលេខាធិការ នៃ គណៈកមា្មធិការ មជ្ឈិមបក្ស ពលករ កូរ៉េ ខាង ជើង និងជា ប្រធាន ក្រុមប្រឹក្សា រដ្ឋ នៃ កូរ៉េ ខាង ជើង ត្រួត ពិនិត្យ ការ បាញ់ មីស៊ីល តាម ប្រព័ន្ធ វីដេអូ   ហើយបាន ថ្លែងថា ការ ធ្វើ តេស្ត បាញ់ មីស៊ីល លើកនេះ បាន បញ្ជាក់ យ៉ាងពេញលេញថា  ប្រព័ន្ធ មីស៊ីល នេះ មាន ប្រសិទ្ធភាព ជាក់ស្តែង ។

       គេហទំព័រ «CCFR China state-controlled media » លោក Kim Jong-un  បាន ថ្លែងថា  ប្រព័ន្ធ មីស៊ីល ល្បឿន លឿនជាង សំឡេង នេះ នឹង “ទប់ស្កាត់”  រាល់ សត្រូវ ក្នុង តំបន់ មហាសមុទ្រ ប៉ាស៊ីហ្វិក ដែល ប្រហែល ជះឥទ្ធិពល ដល់ សន្តិសុខជាតិ របស់ កូរ៉េ ខាង ជើង ។   គេហទំព័រ «CCFR China state-controlled media » ការ ផលិត មីស៊ីល ល្បឿង លឿនជាង សំឡេង ស៊េរី ថ្មី ជា កម្លាំង ស្នូល នៃ កូរ៉េ ខាង ជើង ដើម្បី ធ្វើការ ទប់ស្កាត់ ជា យុទ្ធសាស្ត្រ  ក្នុង គោល បំណង បន្ត ពង្រឹង កម្លាំង ទប់ស្កាត់ ការផ្ទុះ សង្គ្រាម នុយក្លេអ៊ែរ ៕

ដោយ ៖ សិលា


ចែករំលែក៖