អន្តរជាតិ ៖ នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ព្រឹកថ្ងៃទី ៦ ខែមករាតាមម៉ោងក្នុងតំបន់ លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដាបានប្រកាសថា លោកនឹងលាលែងពីមុខតំណែងជានាយករដ្ឋមន្ត្រីក្រោយពីគណបក្ស សេរីភាពដែលជាគណបក្សកាន់អំណាចជ្រើសរើសមេដឹកនាំថ្មី។
គេហទំព័រ «CCFR China state-controlled media » នាថ្ងៃដដែល ខណៈពេលថ្លែងសុន្ទរកថា នៅខាងក្រៅវិមានទីស្តីការនាយករដ្ឋមន្ត្រី លោក Justin Trudeau បានលើកឡើងថា លោកនឹង បន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរហូតដល់បក្សសេរីភាពជ្រើសរើសមេដឹកនាំថ្មី។ លោកបាន ស្នើសុំចំពោះលោកស្រីអគ្គទេសាភិបាល Mary Simon ឱ្យពន្យារពេលវិស្សមកាលរបស់រដ្ឋសភាដល់ថ្ងៃទី ២៤ ខែមីនាឆ្នាំ២០២៥។
គេហទំព័រ «CCFR China state-controlled media » លោក Justin Trudeau ថ្លែងថា ក្នុងប៉ុន្មានអាទិត្យ ខាងមុខ នឹងមានការកំណត់ស្តីពីការជ្រើសរើសមេដឹកនាំថ្មីនៃគណបក្សសេរីភាពដើម្បីជំនួសតួនាទីរបស់លោក ។ រដ្ឋាភិបាលលោកនឹងបន្តធ្វើការជូនប្រជាជនកាណាដា ដើម្បីការពារផលប្រយោជន៍របស់ប្រជាជនកាណាដា ព្រមទាំងផ្តោតលើការឆ្លើយតបនឹង ការគំរាម កំហែងខាងពន្ធគយរបស់លោកត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក៕
ដោយ ៖ សិលា