ការលក់រថយន្តប្រណិតទំនើបក្នុងប្រទេសថៃបានធ្លាក់ចុះ 25% មកត្រឹមតែ 30,000 គ្រឿងកាលពីឆ្នាំមុន ខណៈអ្នកទិញពិបាក្នុងការចំណាយលុយច្រើនដោយសេដ្ឋកិច្ចកំពុងជួបការលំបាក។
លោក Teeraphong Rodloy អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Wearnes Automotive Thailand បាននិយាយថា អត្រានៃកំណើនសេដ្ឋកិច្ចយឺត (ព្យាករណ៍ថានឹងមានពី 2.4-2.7%) និងលក្ខណៈវិនិច្ឆ័យតឹងរ៉ឹងរបស់ធនាគារសម្រាប់ប្រាក់កម្ចីរថយន្តបានបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានទូទាំងឧស្សាហកម្មរថយន្ត។ លោកបានបន្តថា៖ «ការលក់ជារួមនៅក្នុងផ្នែករថយន្តប្រណិតត្រូវបានប៉ះពាល់ដោយស្ថានភាពសេដ្ឋកិច្ចទាំងនេះ»។
Wearnes Automotive Thailand ដែលជាអ្នកនាំចូលក្រុមហ៊ុនផលិតរថយន្តស្ព័ររបស់អង់គ្លេស Lotus Cars បាននិយាយថា អតិតថិជនគោលដៅអ្នកទិញ បានរងផលប៉ះពាល់ដោយសេដ្ឋកិច្ចដែលធ្លាក់ចុះ។
ការធ្លាក់ចុះសេដ្ឋកិច្ចបានអូសបន្លាយកាន់តែយ៉ូរផ្តល់ផលប៉ះពាល់កាន់តែខ្លាំងដល់ការលក់រថយន្តប្រណិត ហើយរថយន្តភីកអាប់(Pickups)ក៏រងផលអវិជ្ជមានដូចគ្នា។ ក្នុងរយៈពេល 10 ខែដំបូងកាលពីឆ្នាំមុន ការលក់រថយន្តភីកអាប់បានធ្លាក់ចុះ 39.5% មកនៅត្រឹម 137,456 គ្រឿង នេះបើយោងតាមសហព័ន្ធឧស្សាហកម្មថៃ។
លោក Ratthakarn Jutasen នាយកគ្រប់គ្រងក្រុមហ៊ុន Ford Thailand បាននិយាយថា ការលក់បានឈានដល់កម្រិតទាបបំផុតក្នុងរយៈពេល 23 ឆ្នាំ៕
ដោយ៖ ភារៈ