ព័ត៌មានទាន់ហេតុការណ៍៖

បាត់ប្អូនស្រីជាច្រេីនម៉ោងតាមស្វែងរកឃេីញនៅក្នុងផ្ទះមួយកន្លែងតែពីរនាក់បុរសម្នាក់ ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​៖ នារី​វ័យ​ក្មេង​ម្នាក់​ចាកចេញ​ពី​ផ្ទះ​​ទៅ​នៅជាមួយ​មិត្តភក្ដិ​ប្រុស​​​ដោយ​​មិនបាន​​ប្រាប់​អាណាព្យាបាលអោយ​ដឹង​​ និងមិន​ទាន់ឃើញ​ត្រឡប់​មក​វិញ ក្រុម​គ្រួសារ​ភ័យ​ខ្លាចគេ​យក​ទៅ​ធ្វើ​បាប​​ ក៏​នាំ​គ្នា​រត់​ទៅ​ប្ដឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ភ្លាមៗ រក​ឃើញ​នៅ​ក្នុង​បន្ទប់​ជួលមួយ​កន្លែង​។  

ហេតុការណ៍​នេះ​បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១រំលង​អធ្រាត្រ​ឈាន​ចល​ថ្ងៃ​ទី​០៨ ខែ​មករា​ ឆ្នាំ​២០២៥ ស្ថិត​នៅ​ផ្ទះ​ជួល​មួយ​កន្លែង​ ត្រង់ចំណុច​ភូមិ​តាងួន​១ សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។ 

បេីយោង​តាមប្រភព​បញ្ជាក់​ពី​ក្រុម​គ្រួសារ​នារី​ខាង​លើ​បាន​អោយ​ដឹង​ថា​  នៅ​មុន​ពេល​ដែល​កេីត​ហេតុ​វេលា​ម៉ោង​៩:០០យប់​ថ្ងៃ​ទី​៧ខែ​មករា​ឆ្នាំ​២០២៥ដោយ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​មក​ឌុប​ប្អូន​របស់​ខ្លួន​ចេញ​ពី​ផ្ទះ​ទៅ​បាត់​អស់​ជា​ច្រើន​ម៉ោង​មិន​ឃើញ​ត្រឡប់​មក​វិញ​។ ដោយ​មាន​ការ​សង្ស័យ​ខ្លាច​ចាញ់​បោក​ការ​លួងលោម​របស់បុរសយក​ទៅ​ធ្វើ​បាប​ក៏​រត់​ទៅ​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ជួយ​អន្តរាគមន៍​ស្វែង​រក​ភ្លាម​ៗ​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ទំនាក់ទំនង​​តាម​ទូរស័ព្ទ​និង​ឆែក​តាម​ឡុក​ខេសិន​ទៅ​ឃើញ​បាត់​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​នៅភូមិតាងួន១ សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ​ ។

ប្រភពបានបន្តថា បន្ទាប់​មក​ក៏​ស្នើ​សុំអោយ​​ម្ចាស់​ផ្ទះ​ជួល​ចូលរួម​សហការ​ជាមួយដេីម្បី​​ឆែក​ឆេរ​រក​ទៅ​ឃើញ​នារី​ខាង​លើ​កំពុង​តែ​នៅក្នុង​បន្ទប់​លេខ​២​ជួប​ជុំ​គ្នា​ជាមួយ​មិត្តភក្ដិ​មាន​ប្រុស​ស្រី​ ។ បន្ទាប់​​ពីសមត្ថកិច្ច​​សួរ​នាំ​នារី​រូប​នេះ​បាន​ឆ្លើយ​បញ្ជាក់​ថា មូលហេតុ​ដែល​ខ្លួន​ចាកចេញ​ពី​ផ្ទះ​មិន​បាន​ប្រាប់​ឲ្យ​បងប្អូន​ដឹង​នោះ​ដោយ​សារ​មិត្តភក្ដិ​ស្រី​ដែល​ស្គាល់​គ្នា​គេហៅ​មក​ចូលរួម​ខួប​កំណើត​ ហើយ​គេ​គំរាម​ថា​បេីមិនបាន​មក​ចូល​រួម​កម្មវិធី​នេះ​ទេ​​នឹង​មាន​រឿង​ថ្ងៃ​ក្រោយ​ជាក់​ជា​មិន​ខាន ដូច្នេះ​ហើយ​ទើប​នាង​ចាកចេញ​ដោយ​មិន​បាន​ប្រាប់​នោះ​ ហើយ​អ្នកទាំង​ពីរ​បាន​ឆ្លើយ​បដិសេធ​ថា​ពួកគេ​មិន​បាន​ធ្វើ​អ្វីខុស​សិលធម៌នោះ​ឡើយ​ហើយ​ក៏​មិន​មែន​ជា​សង្សារ​នឹង​គ្នា​ដែរ​គឺ​ជា​មិត្តភក្ដិ​រាប់​អាន​គ្នា​ប៉ុណ្ណោះ។ 

បន្ទាប់​ពី​រក​ឃើញ​ហើយ​ខាង​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​បុរសដែល​ទៅ​ឌុប​នារី​ខាង​លើ​យក​​ទៅ​សួរ​នាំ​បំភ្លឺ​នៅ​ប៉ុស្តិ៍​ភ្លាម​ៗដេីម្បី​ចាត់ការ​ទៅ​តាម​និតិវិធី​បន្ត​ ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖