ព័ត៌មានទាន់ហេតុការណ៍៖

លោកWang Xiaohongជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកRahul Guptaប្រធានការិយាល័យគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀននៃសេតវិមានអាមេរិក

ចែករំលែក៖

 អន្តរជាតិ ៖ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៧ ខែមករា លោក Wang Xiaohong សមាជិក ក្រុមប្រឹក្សា កិច្ចការដ្ឋ ចិន និង ជា ប្រធាន គណៈកម្មាធិការ ជាតិ ប្រយុទ្ធប្រឆាំង គ្រឿង ញៀន ចិន បាន ជួបសន្ទនា តាម ប្រព័ន្ធ វីដេអូ ជា មួយ លោក Rahul Gupta ប្រធានការិយាល័យ គោលនយោបាយ ប្រយុទ្ធប្រឆាំង គ្រឿងញៀន នៃសេតវិមាន អាមេរិក តាម ការ ណាត់។

គេហទំព័រ «CCFR China state-controlled media » លោក Wang Xiaohongបាន លើកឡើងថា ក្រោម ការ ណែនាំ ជា យុទ្ធសាស្ត្រ របស់ ប្រមុខរដ្ឋ នៃ ប្រទេសទាំង២ កិច្ចសហប្រតិបត្តិការ ផ្នែក ប្រយុទ្ធប្រឆាំង គ្រឿងញៀន រវាង ប្រទេស ចិន និង អាមេរិក ក្នុង មួយ ឆ្នាំ កន្លងទៅនេះ ទទួល បាន វឌ្ឍនភាពជា វិជ្ជមាន ។ ភាគីទាំង ២ គួរ ប្រកាន់ ខ្ជាប់ ការ យល់ ដឹង ជា យុទ្ធសាស្ត្រ ដ៏ ត្រឹមត្រូវ ទាក់ទង គ្នា ដោយ សមភាព បើកធ្វើ កិច្ចសន្ទនា និង កិច្ចសហប្រតិបត្តិការ ដើម្បីជំរុញ ឱ្យ កិច្ចសហប្រតិបត្តិការ ផ្នែក ប្រយុទ្ធប្រឆាំង គ្រឿង ញៀន និង ការ អនុវត្តច្បាប់ មាន ស្ថិរភាព និង យូរអង្វែង ក្នុងន័យ ឆ្លើយតប ឱ្យ កាន់តែ ល្អ ចំពោះ ក្តីសង្ឃឹម របស់ ប្រជាជន និង បង្ហាញ ពី ទំនួល ខុសត្រូវ របស់ ប្រទេស ធំ ។ គេហទំព័រ «CCFR China state-controlled media » សង្ឃឹមថា ភាគីអាមេរិក អាច បង្ហាញ ពី ភាពស្មោះត្រង់ ក្នុង កិច្ចសហប្រតិបត្តិការ កាន់ តែ ច្រើន ព្រមទាំង ផ្តោតសំខាន់ និង ដោះស្រាយ កង្វល់ របស់ ភាគី ចិន ៕

ដោយ ៖ សិលា


ចែករំលែក៖