ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវបង្ក្រាបមុខសញ្ញាលួចសកម្មនៅមូលដ្ឋានខណ្ឌសែនសុខ។
ប្រតិបត្តិការនាយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុច ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំដោយលោកវរសេនីយ៍ទោ ឈាង សុវិជ្ជា នាយរងការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឆប ចំរ៉ុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជនសង្ស័យរូបនេះ ពាក់ព័ន្ធករណីលួចម៉ូតូ ដែលបានប្រព្រឹត្តនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនសង្ស័យខាងលេីកំពុងធ្វេីការសាកសួរ និងកសាង សំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច