នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃទី៧ ខែមករា បាននិយាយប្រឆាំងនឹងចេតនារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ក្នុងការប្រើប្រាស់ “អំណាចសេដ្ឋកិច្ច” ដើម្បីបញ្ចូលប្រទេសកាណាដាចូលទៅក្នុង “ទឹកដីអាមេរិក” ។នៅលើបណ្តាញសង្គម លោក Trudeau បានប្រកាសថា “គ្មានឱកាសណាដែលកាណាដាក្លាយជាផ្នែកមួយនៃអាមេរិកនោះទេ។ កម្មករ និងសហគមន៍នៅក្នុងប្រទេសរបស់យើងទាំងពីរទទួលបានអត្ថប្រយោជន៍ពីការក្លាយជាដៃគូពាណិជ្ជកម្ម និងសន្តិសុខដ៏ធំបំផុតរបស់គ្នាទៅវិញទៅមក»។
កន្លងមក លោក Trump បានកត់សម្គាល់ថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់ “អំណាចសេដ្ឋកិច្ច” ដើម្បីកាន់កាប់ប្រទេសកាណាដា។ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកក៏មិនបានច្រានចោលនូវលទ្ធភាពនៃការប្រើប្រាស់កម្លាំងដើម្បីទទួលបានការគ្រប់គ្រងព្រែកជីក Panama និង Greenland ដែរ៕ ដោយ៖ ធីរីណា
រូបថត៖ PAP