ខេត្តកំពង់ស្ពឺ៖ យោងតាមព័ត៌មានពីអធិការដ្ឋាននគរបាលស្រុកថ្ពងឱ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយគោយន្តកន្រ្ដៃកែឆ្នៃមានទ្រុងធ្វេីពីឈេីរ៉ឺម៉កពី ក្រោយ បណ្ដាលឲ្យរងរបួសអ្នកបេីកបរម៉ូតូ បញ្ជូនទៅ កាន់មន្ទីរពេទ្យដេីម្បីសង្រ្គោះ។
គ្រោះថ្នាក់ចរាចរណ៍ក្នុងគោលដៅបញ្ច្រាសទិសគ្នា វេលាម៉ោង ១៩ និង ២០នាទីថ្ងៃទី៨ខែមករាឆ្នាំ២០២៥ នៅលើផ្លូវក្រាលកៅស៊ូ1KS1 ត្រង់ចំណុចភូមិថ្នល់ទទឹង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ម៉ូតូ១គ្រឿងម៉ាក HONDA DREAM 125CC ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ ពាក់ស្លាក លេខភ្នំពេញ 1CE-2027អ្នកបើកបរ ឈ្មោះ សាន សង្ហា ភេទប្រុស អាយុ២៨ឆ្នាំ (ពាក់មួកសុវត្ថិភាពរងរបួសធ្ងន់)។ តាមព័ត៌មានអ្នកបើកបរម៉ូតូបេីកក្នុងល្បឿនលឿន រួចបានបើកទៅបុកផ្នែកពីចំហៀងគោយន្ត ម៉ាកKUBOTA ពណ៌ក្រហមសណ្តោងរទេះ រីឯម្ចាស់គេចខ្លួនក្រោយពេលកើតហេតុ។
គោយន្តកន្រ្ដៃបើកបរបញ្រ្ចាសទិសគ្នារួចបត់ឆ្វេងឆ្លងគន្លងទ្រូងផ្លូវដេីម្បីបបត់ចូលផ្ទះ។ ករណីម៉ូតូកំពុងបេីកក្នុងល្បឿនលឿនគេចមិនទាន់ ជាន់ហ្រ្វាំងមិនជាប់ បុកតែម្ដង។
ម៉ូតូរងការខូចខាតកម្រិតធ្ងន់ សមត្ថកិច្ចបានបញ្ជូនវត្ថុតាងមធ្យោបាយទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ សូរិយា