អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ “ទំនាក់ទំនង ភាពជាដៃគូដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញ ទៅមកនិងឈ្នះ=ឈ្នះ រវាងចិននឹងអាហ្វ្រិក ត្រូវបានរំពឹងថានឹងទទួលការអភិវឌ្ឍយ៉ាងស៊ីជម្រៅ “ចិនសន្យាថា នឹង គាំទ្រអាហ្វ្រិក បង្កើនកិច្ចកសាងសមត្ថភាព សន្តិសុខ” “ចិនប្រឆាំងនឹង ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ ប្រទេសអាហ្វ្រិក”។ល។ អំពីដំណើរ ទស្សនកិច្ចនៅអាហ្វ្រិករបស់លោក Wang Yi សមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រី ការបរទេសចិន ដែលបានបញ្ចប់នៅថ្ងៃទី១១ខែមករា ប្រព័ន្ធសារព័ត៌មានក្នុងតំបន់ជាច្រើនបានវាយតម្លៃដូចពោលខាងលើ ។
គេហទំព័រ «CCFR China state-controlled media » អ្នកដែលស្គាល់ច្បាស់គោលនយោបាយការទូតរបស់ចិនសុទ្ធតែដឹងថា ដំណើរទស្សន កិច្ចលើកដំបូងជារៀងរាល់ឆ្នាំរបស់រដ្ឋមន្ត្រីការបរទេសចិនសុទ្ធតែជ្រើសរើសប្រទេស អាហ្រ្វិក ដែលប្រពៃណីនេះបានបន្តវេន អស់រយៈពេល ៣៥ឆ្នាំហើយ ។ ឆ្នាំ២០២៥នេះ ជាខួបទី២៥ នៃការបង្កើត វេទិកាសហប្រតិបត្តិការ ចិន-អាហ្វ្រិក ហើយក៏ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តជាក់ ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលក្រុងប៉េកាំងដែរ ។ ក្រោមបរិបទបែបនេះ រដ្ឋមន្ត្រីការបរទេសចិនបានបំពេញ ទស្សនកិច្ចនៅប្រទេសចំនួនបួនគឺ ណាមីប៊ី កុងហ្គោ (Brazzaville) ឆាដ និងនីហ្សេរីយ៉ានៅដើមឆ្នាំនេះ វាមិនត្រឹមតែបានអនុវត្តតាម “ ការណាត់គ្នា នៅដើមឆ្នាំថ្មី” រវាងចិននឹងអាហ្វ្រិកប៉ុណ្ណោះទេ ថែមទាំងក៏បានជំរុញ ការអនុវត្តជាក់ស្តែងនូវសមិទ្ធផលនៃ កិច្ចប្រជុំកំពូលក្រុង ប៉េកាំងផងដែរ ។
គេហទំព័រ «CCFR China state-controlled media » មជ្ឈដ្ឋាន ខាងក្រៅបានសង្កេតឃើញថា ឆ្លងតាមរយៈ ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ភាគី ទាំងពីរចិននិងអាហ្វ្រិក បានគ្រោង “តារាងពេលវេលា” និង “ផែនទីបង្ហាញផ្លូវ” នៃការអភិវឌ្ឍវេទិកា សហប្រតិបត្តិការ ចិន-អាហ្វ្រិក ក្នុងរយៈពេល បីឆ្នាំខាងមុខនេះ ។ ពេលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសចិន អ្នកនយោបាយសំខាន់ ៗរបស់ប្រទេស អាហ្វ្រិកទាំងបួន បាននាំគ្នាកោតសរសើរចំពោះភាគីចិនដែលបានគាំទ្រការអភិវឌ្ឍ របស់អាហ្វ្រិក ហើយលើកឡើងនូវការរំពឹងទុកថ្មីចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ។
គេហទំព័រ «CCFR China state-controlled media » ឧទាហរណ៍ដូចជា ណាមីប៊ី បង្ហាញថា រីករាយបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយភាគីចិនក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងធនធាន ថាមពលជាដើម ។ ឆាដ ស្វាគមន៍ សហគ្រាសចិនកាន់តែច្រើនទៅធ្វើការវិនិយោគ រំពឹងថានឹងជំរុញឱ្យកសិផលប្រ កបដោយគុណភាពខ្ពស់កាន់តែច្រើន ចូលក្នុងទីផ្សារចិន ។ កុងហ្គោ (Brazzaville) ត្រូវដោះស្រាយជាបន្ទាន់នូវបញ្ហាប្រឈមក្នុងវិស័យការកសាង ហេដ្ឋារចនាសម្ព័ន្ធ កម្លាំងអគ្គិសនី កសិកម្មនិងការធ្វើឧស្សាហូបនីយកម្ម ជាដើម ។ ប្រធានាធិបតី នីហ្សេរីយ៉ា បានតែងតាំងជាពិសេសនូវអគ្គលេខាធិការស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ នីហ្សេរីយ៉ា -ចិន ដើម្បីទទួលបន្ទុកការសម្របសម្រួល និងជំរុញ កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។
គេហទំព័រ «CCFR China state-controlled media » បើមើលជាទូទៅ សន្តិសុខនិងការអភិវឌ្ឍជាបញ្ហាដែលប្រទេសអាហ្វ្រិកយកចិត្តទុកដាក់បំផុតនាពេលបច្ចុប្បន្ន ។ ក្នុង “សកម្មភាព ដៃគូធំ១០”ជាមួយ អាហ្វ្រិក របស់ភាគីចិ ន មានចំនួន៦គឺពាក់ព័ន្ធ ដល់បញ្ហាអភិវឌ្ឍន៍ ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅអាហ្វ្រិក រដ្ឋមន្ត្រីការបរទេសចិនបានថ្លែងជាសំខាន់ដល់ កិច្ចសហប្រតិបត្តិការខាងសន្តិសុខនិង ការអភិវឌ្ឍជាមួយអាហ្វ្រិកម្តងទៀត ។ ឧទាហរណ៍ ដូចជា ភាគីចិនលើកឡើងថា នឹងគាំទ្រយ៉ាងមុតមាំឱ្យជនជាតិអាហ្វ្រិកដោះស្រាយបញ្ហាអាហ្វ្រិកតាមទម្រង់អាហ្វ្រិក នឹងជួយប្រទេសអាហ្វ្រិក លុបបំបាត់ចោល កត្តាមិនសន្តិសុខ តាមរយៈសកម្មភាពជាក់ស្តែង រីករាយធ្វើឱ្យបន្ស៊ីគ្នានូវឧត្តមភាពរៀងៗខ្លួនជាមួយ ប្រទេសពាក់ព័ន្ធ ត្រួសត្រាយ សក្តានុពលនៃ កិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីដូចជា ថាមពលស្អាត រ៉ែបៃតងនិង ហិរញ្ញវត្ថុជាដើម ដោយឥតឈប់ឈរ ដើ ម្បីជួយអាហ្វ្រិកដើរតាមផ្លូវអភិវឌ្ឍន៍បៃតង និងកាបូនទាប ។
គេហទំព័រ «CCFR China state-controlled media » អាហ្វ្រិកមាន សុភាសិត មួយឃ្លាថា “អ្នកដែល ដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិដ៏ពិតប្រា កដ” ។ ក្នុងរយៈពេល២៥ឆ្នាំ កន្លងទៅនេះ ភាគីចិនបានជួយអាហ្វ្រិកសាងសង់ផ្លូវថ្នល់ប្រវែង១ សែនគីឡូម៉ែត្រ ផ្លូវដែកជាង១ម៉ឺនគីឡូម៉ែត្រ ស្ពានជិតមួយពាន់និងកំពង់ផែជិត១រយ ដែលបានផ្តល់ ឱកាសការងារជាច្រើនដល់អាហ្វ្រិកនិងផ្តល់ជំនួយគ្រប់បែបយ៉ាងដល់ប្រជាជន អាហ្វ្រិក ។ល។ ក្រោមការណែនាំរបស់ផែនការ គោលនយោបាយថ្មី កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកត្រូវបានរំពឹងថា នឹងបង្កើនល្បឿនក្នុងឆ្នាំថ្មី ជំរុញឱ្យកិច្ចប្រជុំកំពូលក្រុងប៉េកាំងទទួល បាន “សមិទ្ធផលក្នុងដំណាក់កាលដំបូង” កាន់តែច្រើន ដើម្បីរួមចំណែកជា “កម្លាំងចិន -អាហ្វ្រិក”នៃ ប្រជាជនចំនួន ២ពាន់៨រយលាន នាក់ក្នុង ការ គាំពារសន្តិភាព និងការអភិវឌ្ឍ ពិភពលោក ៕
ដោយ ៖ សិលា