ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួលនៅចំណុច ក្រុមទី០១ ភូមិបុរី ១០០ ខ្នង នៅថ្ងៃ អាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨នឹង ថ្ងៃទី ១២ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០នាទី។
លោកវរសេនីយ៍ត្រី សុខ សុផល នាយប៉ុស្តិ៍ទឹកថ្លា បានឲ្យដឹងថាដោយមានការ អនុញ្ញាត ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចាត់តាំងកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលបានចំនួន ០១ គោលដៅ នៅចំណុច ក្រុមទី០១ ភូមិ បុរី ១០០ ខ្នងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដែលមានការចូលរួម÷
១ លោក តាំង ណាវិន ចៅសង្កាត់ទឹកថ្លា និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់
២ លោកវរសេនីយ៍ត្រី សុខ សុផល នាយប៉ុស្តិ៍ទឹកថ្លា
៣ លោកនាយរង នឹងមន្រ្តីប៉ុស្តិ៍ទឹកថ្លា
៤ លោក ឡុង ឌី មេ ភូមិ បុរី ១០០ ខ្នង
កម្លាំងសរុប ០៨ នាក់។
សុខ សុផល នាយប៉ុស្តិ៍ទឹកថ្លា បានបន្តឲ្យដឹងទៀតថា ក្រោយពីចុះត្រួតពិនិត្យ.ជាលទ្ធផល
.ការងារស្ថិតិ ត្រួតពិនិត្យបាន ០១ខ្នងផ្ទះ មានចំនួន៣២បន្ទប់ មានមនុស្សស្នាក់នៅចំនួន ៣២គ្រួសារ មនុស្សសរុប ៩៦នាក់ ស្រី ៥២នាក់ អាយុ ១៨ ឆ្នាំឡើង ៨១នាក់ ស្រី ៤៤នាក់។
ដោយឡែកការងារសន្តិសុខ គ្មាន។
.ការងារព្រហ្មទណ្ឌ គ្មាន។
.គ្រឿងញៀន គ្មាន។
លោកនាយប៉ុស្តិ៍បានឲ្យដឹងទៀតថាឆ្លៀតឱកាសនោះផងដែរ កម្លាំងនគរបាលយើងក៏បានធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ សង្កាត់ សុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹងអំពីបញ្ហាខាងលើក្នុងនោះក៏មានប្រជាពលរដ្ឋចូលរួមចំនួន២០នាក់៕
ដោយ៖ ចន្ទ លីហ្សា