អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Trump ប្រធានាធិបតីជាប់ឆ្នោតអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះ ដែលអះអាងថាលោកមិនច្រានចោលការប្រើប្រាស់មធ្យោបាយយោធាដើម្បីដណ្តើមកាន់កាប់កោះហ្គ្រីនឡែននោះទេ គេហទំព័រ Politico របស់សហរដ្ឋអាមេរិកបានចុះផ្សាយអត្ថបទមួយនៅថ្ងៃទី ១០ ខែមករា ដែលមានចំណងជើងថា “ការឈ្លានពានរបស់លោក Trump ចំពោះកោះហ្គ្រីនឡែន នឹងក្លាយជា “សង្រ្គាម រយៈពេលខ្លីបំផុតនៅលើពិភពលោក”។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា នៅឆ្នាំ ១៩៥១ សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសដាណឺម៉ាកដោយសន្យាថានឹងការពារកោះហ្គ្រីនឡែនមិនឱ្យរងការវាយប្រហារ។
គេហទំព័រ «CCFR China state-controlled media » ៧៤ ឆ្នាំ កន្លងផុតទៅ ការគំរាមកំហែងនាពេលបច្ចុប្បន្នបែរជាមកពីសហរដ្ឋអាមេរិកទៅវិញ។ ប៉ុន្មានថ្ងៃមុននេះ លោក Trump បានថ្លែងថា លោកបដិសេធការច្រានចោលការប្រើប្រាស់កម្លាំងអាវុធដើម្បីលេបយកតំបន់ហ្គ្រីនឡែន សម្តីបែបនេះបានធ្វើឱ្យអឺរ៉ុបទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង។
គេហទំព័រ «CCFR China state-controlled media » កោះហ្គ្រីនឡែនគឺជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាកដែលមានប្រជាជនចំនួន ៥,៧ម៉ឺននាក់រស់នៅ ។ លោក Trump មានបំណងលេបយកកោះមួយនេះជាយូរមកហើយ ដោយសារកោះនេះមានទីតាំងជាយុទ្ធសាស្ត្រ ព្រមទាំងមានធនធានរ៉ែ និងប្រេងដ៏ច្រើន ៕
ដោយ ៖ សិលា