ខេត្តកោះកុង៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃចន្ទទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មន្រ្តីជំនាញ នៃឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតឆាយអារ៉ែង នៃមន្ទីរបរិស្ថានខេត្តកោះកុង និងកម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៣៤៨៤៥_១២៨៣១៩២)បានធ្វើការដកហូតអន្ទាក់សំរាប់ចាប់សត្វព្រៃបានចំនួន ១៥ខ្សែ អញ្ញត្តជន កាលពីថ្ងៃទី១១ ខែមករាថ្មីៗនេះ ស្ថិតនៅក្នុងភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។
ក្នុងប្រតិបត្តិការនោះ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតឆាយអារ៉ែង។
-ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតឧទ្យានុរក្ស ឆាយតាហ៊ីង កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៥២១៤៧ _១២៨៩៨៨៣)បានធ្វើការដកហូតអន្ទាក់សំរាប់ចាប់សត្វព្រៃបានចំនួន ៣២ខ្សែ អញ្ញត្តជន ស្ថិតនៅក្នុងភូមិទព័ឃ្លៃ ឃុំ ប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតឧទ្យានុរក្ស ឆាយតាហ៊ីង។
ចំណែកតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៥៨៧៨៣_១២២៩៣៧៨) បានធ្វើការដកហូតបានមងសម្រាប់ដាក់យកសត្វស្លាបបានប្រវែង ០៤ដៃ ស្មើប្រវែង ៧៥ម៉ែត្រ អញ្ញាតជន ស្ថិតនៅក្នុងភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ចំពោះវត្ថុតាងយកមករក្សាទុកនៅស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ៕
ដោយ៖ តារា