ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបង្ហាញពីឈ្មោះភាសាខ្មែរ៖ សត្វស្លាប ទុងប្រផេះ ឈ្មោះភាសាអង់គ្លេស៖ Spot-billed Pelican និងឈ្មោះវិទ្យាសាស្ត្រ៖ Pelecanus philippensis មានចំនួន ១៧០០គូ កំពុងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់ (បឹងទន្លេសាប) ដែលជាជម្រកពងកូនធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។
សូមជម្រាបជូនថា ក្រុមការងារស្នាក់ការនៅតាមឧទ្យានជាតិជួរភ្នំ និងតាមព្រៃធម្មជាតិ សហការជាមួយសហគមន៍ស្ម័គ្រចិត្ត តែងតែបន្តចុះល្បាតត្រួតពិនិត្យ ក្នុងភូមិសាស្ត្ររៀងៗខ្លួន ដេីម្បីរុករកការលួចដាក់អន្ទាក់វាត់ ដែលជនសង្ស័យបានដាក់ផ្លុងចោលក្នុងព្រៃឬស្សី ដើម្បីចាប់យកសត្វព្រៃ ។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ចជំនាញ ក៏បានរកឃើញប្រភេទខ្សែគោអន្ទាក់ជាច្រេីន និងបានឃើញសត្វព្រៃចំនួនផងដែរ ដែលបានជាប់អន្ទាក់ងាប់ស្អុយរលួយ។ ចំពោះខ្សែអន្ទាក់ក្រុមការងារបានប្រមូលយកមករក្សាទុកនៅទីស្នាក់ការ រដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ តារា